(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំស្តាប់របាយការណ៍ ប្រចាំខែតុលា ដើម្បីធ្វើការដោះស្រាយបញ្ហានានា និងលើកទិសដៅបន្ត។

កិច្ចប្រជុំនេះ បានធ្វើនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់ គណៈអភិបាលខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត មេបញ្ជាការថ្នាក់យោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង កងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ក្នុងអង្គប្រជុំរួចមក លោក ងួន រតនៈ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុញាត ឱ្យប្រធានអង្គភាពនីមួយៗ ឡើងរាយការណ៍ ពីបញ្ហាដែលកើតមានឡើង តាមជំនាញរបស់ខ្លួន ក្នុងនោះលោកបានសង្កត់ធ្ងន់ អំពីបញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ពិសេសការពង្រឹងច្បាប់ និងអនុវត្តច្បាប់ចរាចរណ៍ លើអ្នកជិះយានយន្តគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ក្នុងគោលបំណង ឱ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការងនគរបាលទទួលបន្ទុកការិយាល័យអន្តោប្រវេស្តន៍ បានឡើងរាយការណ៍ អំពីជនបរទេសជាជនអន្តោប្រវេស្តន៍ ដែលកពុងរស់នៅស្របច្បាប់ និងមិនស្របច្បាប់ ក្នុងទឹកដីខេត្តបាត់ដំបង បានលទ្ធផលល្អប្រសើ។

ក្នុងឱកាសនោះដែរ ប្រធានគណៈបញ្ជាការខេត្ត ក៏បានអនុញ្ញាតឱ្យរដ្ឋបាលក្រុង-ស្រុក ឡើងរាយការណ៍ពីបញ្ហាផ្សេងៗ នៅតាមមូលដ្ឋានរបស់ខ្លួន ជាបន្តបន្ទាប់រួច លោក ងួន រតនៈ បានធ្វើការបូកសរុបដោយរំលឹក និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថា រាល់បទល្មើសផ្សេងទៀត ក៏យើងត្រូវទប់ស្កាត់ឱ្យបាន គឺយើងជាមន្រ្តីជំនាញរបស់ខ្លួនទទួលខុស យើងត្រូវនាំគ្នាទប់ស្កាត់កុំឱ្យកើតមានឡើងបន្តទៀតផងដែ៕