(ពោធិ៍សាត់)៖ សិស្សានុសិស្ស នៃសាលាបឋមសិក្សា «កោះក្រសាំង» ប្រមាណ៣០០នាក់ ស្ថិតក្នុងភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ចំងាយ ប្រមាណ១២គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់) ទទួលបានសម្ភារសិក្សាពីភោជនីយដ្ឋានសួគ៌ា និងក្រុមហ៊ុន ធី អេច ផ្លាស់ ត្រេឌីង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើង នៅក្នុងបរិវេណសាលាផ្ទាល់តែម្ដង។

ការផ្ដល់ជូនសម្ភារសិក្សានេះ ដោយសារតែឃើញ ក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សា នៅសាលាបឋមសិក្សា កោះក្រសាំង ខាងលើ កំពុងជួបបញ្ហាខ្វះខាតសម្ភារសិក្សា ដូចជា៖ សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប កាតាប ក្តារឆ្នួន ទ្រនាប់ ជើង សម្លៀក បំពាក់... ជាដើម -ល- ក៏ដូចជាតាមរយៈការអំពាវនាវ របស់លោកគ្រូ មួង ភីដេត នាយកសាលា។

សិស្សសាលាបឋមសិក្សា «កោះក្រសាំង» មានសរុប៣០៥នាក់ ក្នុងនោះ មានស្រី១៥៥នាក់ ដែលទទួលបានសម្ភារសិក្សារួមមាន៖ សំលៀកបំពាក់សិស្ស សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប ក្តារឆ្នួន ទ្រនាប់ ជើង និងសម្ភារផ្ទះបាយមួយចំនួន (ចាន ឆ្នាំង) ជាដើម -ល-។ គួរបញ្ជាក់ផងដែរថា សម្ភារផ្ទះបាយទាំងនេះ ក្រុមហ៊ុនទទួលទិញពីអតិថិជន ក្នុងកម្មវិធីបញ្ចុះថ្លៃ ៥០ភាគរយ សម្រាប់ការ Trade-In។

អ្នកផ្ដួចផ្ដើមគម្រោង និងឧបត្ថម្ភ គឺភោជនីយដ្ឋាន សួគ៌ា។ ភោជនីយដ្ឋានសួគ៌ា មានបំរើ អាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ អាហារពេលល្ងាច និងទទួលរៀបចំកម្មវិធីផ្សេងៗ, ទំនាក់ទំនងកក់ ០១១ ៨៣៤ ៧៧៧/ ០១៦ ៨៣៤ ៧៧៧, សម្រាប់កម្មវិធីផ្សេងៗ៖ ០៨១ ៩៧ ៤៤ ៩៩។ អាស័យដ្ឋាន៖ អគារលេខ៣៩ ផ្លូវ៣១៥ កែងផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជិតសាលា Paraogn អតីតសាលា Zaman)។

ដោយក្នុងនោះ មានការចូលរួមសហការឧបត្ថម្ភពី ក្រុមហ៊ុន ធី អេចផ្លាស់ ត្រេឌីង ដែលនាំចូលផលិតផលម៉ាក ឡក់អ៊ែនឡក់ និងក្រុមហ៊ុន មេហ្គាឌីស ដែលនាំចូលផលិតផលសម្ភារប្រើប្រាស់ ក្នុងផ្ទះជាច្រើនមុខ និងសប្បុរសជនមួយចំនួនទៀត៕