(ភ្នំពេញ)៖ ទីបំផុតបេក្ខជន ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពាន ​X-Factor Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក នេះបើយោងតាមការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។

សូមជំរាបថា នៅវគ្គបញ្ចប់នៃកម្មវិធី X Factor Cambodia នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​ក៏បានអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅផ្សារទំនើប AEON2 រាជធានីភ្នំពេញ៕