(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងជួញដូរ១៦ករណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨,១៨១ករណី ឃាត់មនុស្ស១៧,១៩២នាក់ (ស្រី១,១៤៣នាក់) ក្នុងនោះមានជនបរទេស៣៤៤នាក់ (ស្រី៥៩នាក់)៕