(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនវេរលុយដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលជាង ៤ឆ្នាំតែប៉ុណ្ណោះ។ ដោយសារសន្ទុះយ៉ាងឆាប់រហ័ស នៃភាពរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ទទួលបានការគាំទ្រពីអតិតថិជនយ៉ាងច្រើននេះ ក៏បានបង្ហាញពីសមត្ថភាពរបស់បុគ្គលិកនៅក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។

ការរីកចម្រើន និងពង្រីកបន្ថែមរបស់ក្រុមហ៊ុន បានធ្វើឱ្យខ្លួនសម្រេចប្រកាសជ្រើសរើសជាង ១០០មុខតំណែងបន្ថែមទៀត ហើយស្របពេលជាមួយគ្នានេះ ក្រសួងការងារបានរៀបចំនូវការតាំងពិព័រណ៍ការងារ នៅថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ មានការតាំងពិព័រណ៍ធ្វើឡើងសម្រាប់បងប្អូនដែលមានចម្ងល់ទាក់ទងទៅនឹងតម្រូវការការងារ ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ។

ក្នុងនោះផងដែរ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏មានវត្តមាននៅក្នុងការតាំងពិព័រណ៍នោះ។ អ៉ីចឹងសម្រាប់បងប្អូនសិស្សានុសិស្ស ក៏ដូចជាអ្នកដែលមានជំនាញ និងមានចម្ងល់ហើយចាប់អារម្មណ៍ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី សូមត្រៀមជាមួយប្រវត្តិរូបសង្ខេប ទៅកាន់ស្តង់ ទ្រូម៉ាន់នី G120 ទល់មុខជាមួយស្តង់ Bread Talk ដើម្បីសាកសួរជាព័ត៌មាន ក៏ដូចជាការសម្ភាស៍ផ្ទាល់តែម្តង។

លើសពីនេះទៅទៀត សម្រាប់អ្នកដែលមកកាន់ស្តង់ ទ្រូម៉ាន់នី និងរីករាយជាមួយនឹងហ្គេមគប់យន្តហោះ ឈ្នះនាឡិកាដៃ Huawei Band 3e និងរង្វាន់ជាច្រើនទៀតគប់កាន់តែច្រើន ឈ្នះកាន់តែច្រើន កុំភ្លេចទាញយកកម្មវិធី ទ្រូម៉ាន់នី ឱ្យហើយដើម្បីចូលរួមលេងហ្គេមទាំងអស់គ្នា។

ទាញយកកម្មវិធីសូមចុច http://onelink.to/truemoneyapp_pr
ព័ត៌មាន បន្ថែម ពី កម្មវិធីនេះ អាច ទាក់ ទង 023 999 639 ឬ ចូល ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕