(ភ្នំពេញ)៖​ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមរបស់ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសម្តែងនូវក្តីអំណរសាទរឥតឧបមា ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយក្រៃលែង គោរពជូនសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចចៅហ្វាវាំង សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងជន្មាយុយ៉ឺនយូរតរៀងទៅ។

ក្នុងទិវាដ៏ប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគោរពជូន សម្តេចចៅហ្វាវាំង នូវសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវ មនោសញ្ចេតនា ប្រកប ដោយក្តីកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅ និង ស្មោះ ស្ម័ គ្រ ចំពោះគំរូវីរភាពដ៏ឆ្នើម និងគុណ បំណា ច់ ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចចៅហ្វាវាំង ដែល ជានិច្ច កាលបានខិតខំយកអស់ កម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ប្រកបដោយភាពឈ្លាសវៃ និងគតិ បណ្ឌិត ជាមួយ នឹងបទពិសោធន៍ដ៏ប៉ិនប្រសប់ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបម្រើឧត្ដម ប្រយោជន៍ ជាតិ សាសនា ព្រះ មហា ក្សត្រ សម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់។ ជាងនេះ ទៅទៀត សម្តេច ចៅហ្វាវាំ ង បាន ឆ្លៀត ពេលវេលា មិនគិតពីការនឿយហត់ រួមចំណែក ដឹក នាំ កាកបាទក្រហម កម្ពុជាយ៉ាងសកម្ម កាត់បន្ថយ បានភាព ក្រីក្រជាបណ្ដើរៗ បាន លើកកម្ពស់ជីវភាព សេវាសាធារណៈ មន្ត្រី បុគ្គ លិ ក កាន់តែប្រសើរ បន្តលើកស្ទួយសេចក្តីថ្លៃថ្នូរ និងតម្លៃមនុស្ស ជាតិធ្វើឱ្យកាក បាទ ក្រហម កម្ពុជា ទទួល បាន ការ គាំទ្រកាន់តែល្បីរន្ទឺ ក្នុង មជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕