(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥៖៣០នាទីល្ងាច អគ្គិសនីខេត្តព្រះសីហនុ បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ PMT97 មូលហេតុដោយសារ មានអេស្កាវ៉ាទ័រកាយដីសាងសង់អគារបណ្ដាលឲ្យរលំបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV)ចំនួន០១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ភូមិលេខ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អតិថិជនមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៦៖១០នាទីល្ងាច។

អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕