(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យការ អនុវត្តគម្រោង សាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និង អាហារូបត្ថម្ភ (CHAIN) នៅក្នុងចំការបន្លែរបស់អ្នកស្រី សោម ឌៀត និងស្វាមី ហេង គង់ ដែលជាសមាជិក ក្រុមកសិករ គម្រោង CHAIN នៅក្នុងភូ មិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

លោក វេង សាខុន បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់គម្រោង សាកវប្បកម្មកម្ពុជា ជាពិសេសកសិករ គំរូទាំងពីរ ស ម្រេចបាន។ ដើម្បីឲ្យការដាំដុះរបស់គាត់ទទួល បានលទ្ធផលកាន់តែជោគជ័យ លោកក៏បានណែនាំ ដល់ម ន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តផ្តល់កិច្ចសហការ ឲ្យបានកាន់ តែជិតស្និទ្ធ និងជាប្រចាំ ជូនប្រជាកសិករ ទូទាំងខេត្ត មួយវិញទៀតត្រូវជំរុញការ ធ្វើទំនើបកម្មកសិកម្មទាំងមុនការ ដាំដុះ រហូតដល់ប្រមូលផល សម្អាត វេចខ្ចប់ និងឃ្លាំងស្តុកត្រជាក់ និងផលិតក ម្មកសិកម្មតាមកិច្ចសន្យា ដែលយន្តការទាំងអស់នេះ ហើយ ធានាដល់ផលិតភាពផលិតកម្ម បរិមាណទីផ្សារ និងតម្លៃ និងត្រូវបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ដើម្បីជា ប្រយោជន៍ ដល់ ប្រជា កសិករផងដែរ។

អ្នកស្រី សោម ឌៀត បានបញ្ជាក់ថា ដំណាំបន្លែ គឺជាចំណូលចម្បងសម្រាប់គ្រួសាររបស់គាត់ ដូច្នេះលទ្ធភាពក្នុងការធ្វើការ ដាំដុះពេញ០១ឆ្នាំ គឺមានសារៈសំខាន់ណាស់ សម្រាប់ពួកគាត់។ ហេតុនេះ កាលពីចុងឆ្នាំ២០១៧ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោងសាកវប្បកម្មកម្ពុជា គាត់បានស ម្រេចចិត្ត វិនិយោគធ្វើផ្ទះ សំណាញ់ នៅ ចំការក្រោយផ្ទះ ដើម្បីបង្កើនផលិតភាពផលិតកម្មឲ្យបានពេញ០១ឆ្នាំ ការពារសត្វល្អិត ជំងឺបំផ្លាញបន្លែ និងជាពិសេសកាត់បន្ថយការប្រើប្រាស់សារជាតិគីមី។ ហើយក្រៅ ពីផ្ទះសំណាញ់ គាត់ក៏បានដាំបន្លែនៅកន្លែង០២ផ្សេងទៀតផងដែរ គឺនៅខាងក្រោយផ្ទះ និងជាប់អូរផងដែរ។

អ្នកស្រី សោម ឌៀត បញ្ជាក់ទៀតថា ចំពោះ ប្រាក់ចំណូលវិញ សរុបក្នុ ងឆ្នាំ២០១៨ កន្លងទៅនេះ គឺប្រមាណជា ៨,៥ លានរៀល ដែលចំណូលនេះបានលើកកម្ពស់ កម្រិតជីវភាព របស់ គ្រួសារ គាត់ យ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា ដោយការខិតខំប្រឹងប្រែងរបស់លោកស្រី និងស្វាមី រួមផ្សំជាមួយគុណប្រយោជន៍ ដែលទទួលបានពីគម្រោង CHAIN និងការគាំទ្រពី មន្ត្រីជំនាញ នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត កសិដ្ឋានបន្លែរបស់អ្នកស្រី សោម ឌៀត ត្រូវបានជ្រើសរើសជាកសិដ្ឋានបង្ហាញ សម្រាប់បង្ហាញអំពីពូជថ្មី និងធាតុចូល កសិកម្ម របស់ក្រុមហ៊ុនផ្គត់ផ្គង់ពូជ និងធាតុចូ លកសិកម្មចំនួន០២។ ការបង្ហាញ និងសាកល្បងទាំងអស់នេះ បានផ្តល់អត្ថប្រយោជន៍បទពិសោធន៍ និងការយល់ដឹងជាច្រើន អំពីសារៈសំខាន់ នៃការ ប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសថ្មី ទំនើបក្នុងការ ដាំដុះ ហើយក៏ជាទុន និងទំនុកចិត្តដ៏រឹងមាំ ក្នុងការសម្រេចបន្ថែម ការវិនិយោគ តាមរយៈពង្រីកផ្ទៃដី ដាំដុះរហូតដល់ ៧,០០០ម៉ែត្រការ៉េ នៅរដូវប្រាំង និង២,៥០០ម៉ែត្រការ៉េ នៅរដូវវស្សា។

សូមជម្រាបថា គម្រោងសាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN) គឺជារបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ Swiss Agency for Development and Cooperation (SDC) សម្រាប់រយៈពេល០៨ឆ្នាំ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ចាប់ផ្តើមអនុវត្តពីខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយត្រូវអនុវត្តជា៣ដំណាក់កាល។

ដំណាក់កាលទី១ បានបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០១៧ ហើយបច្ចុប្បន្នកំពុងអនុវត្តដំណាក់កាលទី២។ គោលបំណងសំខាន់នៃគម្រោងគឺធ្វើការ សម្របសម្រួលនឹង ធ្វើឲ្យប្រសើរឡើង នូ វប្រព័ន្ធទីផ្សារ ដែលបានបញ្ចូលគ្នា នៅក្នុងវិស័យសាកវប្បកម្ម បន្លែសុវត្ថិភាព ពោលគឺផ្សាភ្ជាប់ក្រុមកសិករ ជាមួយវិស័យ ឯកជន ដូចជាក្រុមហ៊ុន នាំចូលធាតុចូលកសិកម្ម ក្រុមហ៊ុនទិញបន្លែសុវត្ថិភាព អ្នក លក់ធាតុចូលក្នុងស្រុក និងអាជីវករទិញបន្លែ ជាដើម។ រួមជាមួយការលើកកម្ពស់ផលិតកម្ម ប្រចាំរដូវប្រក បដោយ ភាពវៃឆ្លាត និងសុវត្ថិភាព។

ក្នុងដំណាក់កាលទី១ គម្រោងផ្តោតទៅ លើការកែលម្អរផលិតកម្មជាចំបង និងបន្ទាប់មកគឺតភ្ជាប់ទៅកាន់ទីផ្សារ។ ដោយឡែកដំណាក់កាលទី២ គម្រោងយកចិត្តទុកដាក់ ជាសំខាន់ ទៅលើទីផ្សារ ការផលិតបន្លែសុវត្ថិភាពក្នុង ស្រុក ដើម្បីប្រកួតប្រជែងជាមួយទីផ្សារនាំចូល និងបង្កើនជីវភាពរស់ នៅរបស់ក សិករខ្នាតតូច ដោយថ្មីៗ នេះគម្រោង បានជួយបង្កើតស្តង់ លក់បន្លែក្នុង ស្រុកនៃខេត្តព្រះវិហារបានចំនួន០២ បង្កើតបណ្តុះអាជីវកម្មបន្លែ និងជំរុញឱ្យមានកសិករគំរូ ក្នុងខេត្តគោលដៅទាំង៤ ដើម្បីចែករំលែកបទពិសោធន៍ ការផ្សព្វផ្សាយ ការច្នៃប្រឌិត និងបច្ចេកទេសទៅឱ្យកសិករដទៃទៀតក្នុងក្រុម ឬតំបន់៕