(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ។

ព្រះរាជក្រឹត្យនេះបានចេញកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា បន្ទាប់ពីបានទទួលនីតិសម្បទាដើម្បីធ្វើនយោបាយឡើងវិញនោះ លោក គង់ បូរ៉ា បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសទទួលស្គាល់ លោក គង់ បូរ៉ា ជាផ្លូវការបានធ្វើឡើងនៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា គ២៧៕