(ស្វាយរៀង)៖ លោក ផេង ចន្នា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត រួមទាំងថ្នាក់ដឹកនាំ និងកីឡាករ បានចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង ដែលមានទីតាំងក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

ក្នុងឱកាសនោះដែរ លោក ផេង ចន្នា បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដល់កុមារ ដោយផ្តល់នូវសិទ្ធិរស់រៀន មានជីវិត សិទ្ធបានចូលរៀន សិទ្ធទទួលការពារដោយច្បាប់ ដូច្នេះក្មួយៗត្រូវយក ចិត្តទុកដាក់ស្តាប់តាមការណែនាំលោកអុំ លោកពូ អ្នកមីង បងៗដែលជាអ្នកគ្រប់គ្រងមណ្ឌល ពិសេសគឺគោលការណ៍ ឬវិន័យផ្សេងៗរបស់មណ្ឌល»។

ជាងនេះទៅទៀតប្អូនៗត្រូវខិតខំរៀនសូត្រ ស្តាប់ការណែនាំ ពីសំណាក់លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សានុសិស្ស ជាទំពាំងស្នង ឬស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពី គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ជាពិសេសត្រូវ ចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។

កម្មវិធីប្រគល់អំណោយសប្បុរសធម៌ គ្រួសារអាស៊ី អឺរ៉ុប នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ រួមមានប្អូនៗចំនួន ៥០នាក់ (១៤នាក់ មកពីសហគមន៍ក្រីក្រ) ម្នាក់ៗទទួលបាន៖

កាបូបស្ពាយ១, សៀវភៅសរសេរ ៥ក្បាល, ប៊ិកខៀវ ២ដើម,ប៊ិកក្រហម ១ដើម, ខ្មៅដៃ២ដើម, ប្រដាប់ខួងខ្មៅដៃ១, បន្ទាត់២, ជ័រលុប១, ប្រអប់ដាក់ប៊ិក១, នំប៉័ងបាយ័ន ១ដើម, ទឹកផ្លែឈើ ១កំប៉ុង, ទឹកសុទ្ធ១ដប ថវិកា ៥,០០០រៀល។

ជូនចាស់ជរាថវិកា ១០០,០០០រៀល និងកាបូបធំ ១បុគ្គលិក ៨នាក់ ក្នុងម្នាក់ថវិកា ៥០,០០០រៀល

ជូនមណ្ឌលកុមារកំព្រា អង្ករ ២បាវ (១០០គីឡូ) មីម៉ាម៉ា ៥កេះ និងថវិកា ១០០,០០០រៀល និង តុ ដាក់កុំព្យូទ័រ ចំនួន៦តុ៕