(ភ្នំពេញ)៖ ក្រុមហ៊ុន SsangYong ដែលជាក្រុមហ៊ុនឈានមុខគេមួយ ផ្នែកលក់រថយន្តសេរីទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានប្រកាសដាក់លក់ជាផ្លូវការហើយ នូវរថយន្តសេរីទំនើបថ្មីមួយទៀត គឺរថយន្ត NEW REXTON 2020 ដើម្បីបំពេញនូវរាល់សេចក្តីទន្ទឹមរង់ចាំ​ របស់អតិថិជនទូទាំងប្រទេស។

ពិធីប្រកាសដាក់លក់ជាផ្លូវការនេះធ្វើឡើងនៅផ្សារទំនើបអ៉ីអនមលភ្នំពេញ ក្រោមអធិបតីភាពរបស់ អ្នកស្រី ម៉ៅ គន្ធា CEO របស់ក្រុមហ៊ុន LVMC Holdings Cambodia, Co,.ltd និង លោក Park keunbaek ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន LVMC Holdings Cambodia, Co,.ltd និងមានការចូលរួមពី កញ្ញា សុភក្រ័ កុសុម៉ា កញ្ញា សុខពិសី លោក ឡយភាល័យ(អ្នកឯកទេសខាងរថយន្ត) និងក្រុមរាំ OMG រួមទាំងអ្នកចូលរួមជាច្រើនទៀតផងដែរ។

រថយន្តសេរីទំនើប NEW REXTON 2020នេះនឹងផ្តល់ជូនអតិថិជននូវផាសុខភាព ប្រណិតភាព និងសុវត្ថិភាពខ្ពស់ ដោយបានភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ក្រុមហ៊ុន SsangYong ជាពិសេសការរចនារូបរាងដ៏ស្រស់ស្អាត និងលិចធ្លោជាង Model មុនៗ ដែលមិនធ្លាប់មាន។ រថយន្តសេរីនេះមានបំពាក់ដោយកាមេរ៉ា 3D ៣៦០ដឺក្រចំនួន៤គ្រាប់ច្បាស់ ដែលអាចមើលបានជុំវិញតួរថយន្តនៅពេលចូលចត និងមានអេក្រង់ធំថាច់ស្គីន៨.២អ៊ីង ដែលអាចបង្ហាញរូបភាពច្បាស់ល្អ។

កៅអីរបស់អ្នកបើកបរ មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប (Welcome System) ដោយពេលបើកទ្វាចូល វានឹងរុញថយក្រោយដោយស្វ័យប្រវត្ត និងអ្នកបើកបរអាចកំណត់កៅអីដោយជំរើសផ្សេងៗគ្នា ទៅតាមចំណង់ចំណូលចិត្តបានដោយគ្រាន់តែកំណត់ កៅអីដែលខ្លួនចង់បានជាការស្រេច។ ជាពិសេសកៅអីមានបំពាក់ប្រពន្ធ័បញ្ចេញខ្យល់ត្រជាក់ និងខ្យល់ក្តៅ សម្រាប់អ្នកអង្គុយមានផាសុខភាព មិនតែប៉ុណ្ណោះ REXTON មានបំពាក់មកជាមួយដំបូលសុវត្ថិភាពផងដែរ(Sunroof)។

រថយន្ត NEW REXTON 2020នេះ មានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា Blind Spot Detection វានឹងលោតសញ្ញាលើកញ្ចក់នៅពេលមានរថយន្តដ៏ទៃចង់វ៉ាឬជែង, Rear Cross Traffic Alert វាជាប្រព័ន្ធសុវត្ថិភាពមួយ នឹងផ្តល់សញ្ញានៅលើអេក្រង់នៅពេលដែលមានវត្ថុអ្វី រឺរបស់អ្វីឆ្លងកាត់ពីក្រោយ, ប្រព័ន្ធ Land Change Assist វានឹងលោតប្រាប់ពេលដែលរថយន្តរត់ចាកគន្លងផ្លូវ និងមានពោងសុវត្ថិភាព7គ្រាប់ សម្រាប់ការពារអ្នកដំណើរផងដែរ និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

មួយវិញទៀតមានប្រព័ន្ធ Smartkey ដែលជួយសម្រួលក្នុងការបិទបើកឃ្លុុបឡាន ដោយមិនចាំបាច់ចុចដោយផ្ទាល់នៅពេលដែលយើងកំពុងកាន់របស់ពេញដៃ ចំណុចពិសេសមួយទៀតសម្រាប់ Smartkeyនេះ គឺយើងអាចធ្វើការបញ្ជាកញ្ចក់ទ្វារទាំង៤របស់រថយន្តដោយស្វ័យប្រវត្តបានទៀតផង។

សម្រាប់ម៉ូដែល NEW REXTON 2020 គឺជារថយន្ត SUV ដែលមានបច្ចេកវិទ្យាខ្ពស់ និងមានតម្លៃខ្ពស់ជាងរថយន្តដ៏ទៃនៅប្រទេសកូរ៉េ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា SsangYong NEW REXTON 2020 ទាំងOption និងតម្លៃគឺមានការប្រកួតប្រជែង។ ភាពស៊ីវិល័យ ផាសុភាព ភាពស្រស់ស្អាត ពី NEW REXTON 2020 ដែលមានតម្លៃត្រឹមតែ ៦២,៥០០$ ដែលជាផលិតផលមកពីប្រទេសកូរ៉េ និងមានបច្ចេកវិទ្យា Mercedes Benz របស់អាល្លឺម៉ង់ លេខទំនាក់ទំនង ០៩៥ ៤៥៦ ៨៨៨/០៩៨ ៤៥៦ ៨៨៨៕