(ភ្នំពេញ)៖ ក្រុមហ៊ុន Xiaomi, ដែលជាម៉ាកយ៊េហោដ៏ល្បី លំដាប់ពិភពលោក បានដាក់សម្ពោធដាក់លក់ជាផ្លូវការ ស្មាតហ្វូន ស៊េរីថ្មី 4ម៉ូដេល Redmi Note 8Pro, Note 8 , Redmi 8 និង Redmi 8 Aក្នុងពេលតែមួយ ក្នុងទីផ្សាប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលាថ្មីៗនេះ។

យោងតាមការលើកឡើងរបស់លោក Peaker Goa នាយកប្រិតិ្តបត្តិ ប្រចំាទីផ្សារកម្ពុជា បានថ្លែងថា Redmi ត្រកូល Note ជាស៊េរីស្មាតហ្វូន ដែលទទួលបាន ការគាំទ្រខ្លាំងបំផុត ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ជាង១០០លានគ្រឿង ។

Redmi Note 8 Pro ជាកំពូលស្មានហ្វូនថ្នាក់កណ្តាល របស់ Xiaomi ដែលត្រូវបានរចនាឡើងជាមួយរូបរាងទាន់សម័យ ដ៏ទាក់ទាញ ព្រមជាមួយអេក្រង់ 6.53 អ៊ីងFHD ប្រភេទតំណក់ទឹក លាតពេញគែម ត្រជាក់ភ្នែក ។ Note 8 Pro ក៏ត្រូវបានបំពាក់ដោយ កាមេរ៉ា 4គ្រាប់ កាមេរ៉ា
ធំជាងគេ1គ្រាប់ ទំហំ64 MP អាចផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតឥតខ្ចោះកាមេរ៉ា1គ្រាប់ទៀត ទំហំ 8MP ultra-wide angle 120 o 1គ្រាប់ ទំហំ 2MP Dedicated Macro Camera និង 1គ្រាប់ទៀតទំហំ 2MP depth sensor បច្ចេកវិទ្យានៃ squad camera ទាំងនេះ រួមបញ្ចូលគ្នា នឹងធ្វើអោយអ្នកទទួល បទពិសោធន៏ថ្មីៗ ប្លែកៗ ពីការថតរូប។ Selfie Camera , 20 MP អមជាមួយ AI នឹងធ្វើអោយ ការSelfieរបស់អ្នកកាន់តែពិសេស កាន់តែសប្បាយ ។

Redmi Note 8 Pro ផ្ទុកRam 6GB + 128GB Memory ជាមួយCPU Octa-core 2.05 Ghz Cortex A76 និងChipset Mediatek Helio G90T ធ្វើអោយតំណើរម៉ាស៊ីនខ្លាំងក្លា ។ Note 8 Pro ក៏ភ្ជាប់មក ជាមួយLiquid Cool ជាបច្ចេកវិទ្យា ធ្វើអោយម៉ាស៊ីនចុះកម្តៅនៅពេលម៉ាស៊ីន ប្រត្តិបត្តិការខ្លាំង ពិសេសពេលលោកអ្នកកំពុងលេងហ្គេម។

ជាមួយគ្នានេះផងដែរ Smile Shop ដែលជាផ្សារលក់ទំនិញតាមប្រព័ន្ធម៉ាស៊ីនអេឡិចត្រូនិច និងជាផ្សារដៃគួផ្លូវការ លក់ទំនិញម៉ាក Xiaomi តែ1គត់ប្រចាំប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការ ទាំង4ម៉ូដេលនៅលើគេហទំព័រonline របស់ខ្លួនជាមួយតម្លៃដ៏ពិសេស។

Redmi Note 8 Pro (6GB+128GB) តម្លៃ $ 269; Redmi Note 8 Pro (6GB+64GB) តម្លៃ $ 239

*Redmi Note 8 (4GB+128GB) តម្លៃ $ 219; *Redmi Note 8 (4GB+64GB) តម្លៃ $ 189
*Redmi 8 (4GB+64GB) តម្លៃ $ 159
*Redmi 8A (2GB+32GB) តម្លៃ $ 109

គួរបញ្ជាក់ផងដែរ Smile Shop ជាផ្សារលក់ទំនិញតាមប្រព័ន្ធម៉ាស៊ីនអេឡិចត្រូនិច ឈានមុខគេក្នុង ប្រទេសកម្ពុជា ជាមួយទំនិញរាប់ម៉ឺនប្រភេទ៕

សម្រាប់ព័ត៌មានលម្អិត សូមចុចតំណរលីងខាងក្រោម
http://onelink.to/pqj8has