(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ខ្នាតតូចនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC) ។

ក្រុមហ៊ុនបានអញ្ជើញតារាចម្រៀងល្បីៗដើម្បីមកសម្តែងនៅក្នុងការប្រគុំតន្រ្តីនេះ។ តារាចម្រៀងរួមមាន លោកហ្សូណូ កញ្ញាវីឌីណែត លោក Tony Winson កញ្ញាVIVY លោកShutter លោក វង្សដារ៉ារ៉ាតា លោក PiPo Chhouk ក្រុមរាំ MjM ។ ល។

ក្រៅពីការសម្តែងដ៏អស្ចារ្យពីសំណាក់តារាចម្រៀង ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ក៏បានរៀបចំកម្មវិធីពិសេសមួយសម្រាប់ព្រឹត្តិការណ៍នេះផងដែរ គឺការចែករំលែកបទពិសោធន៍ ពីបាហុនិកា (Cabin Crew) និងបុគ្គិលិកខាងផ្នែកប្រតិបត្តិការហោះហើរ (Flight Operation Dispatcher) ផងដែរ។ Legend Cinema និងក្លិបបាល់ទាត់បឹងកេត គឺជាអ្នកឧបត្ថម្ភសំខាន់នៃព្រឹត្តិការណ៍សប្បុរសធម៌នេះ។

ថវិការទាំងអស់ ដែលបានពីការលក់សំបុត្រនៃការប្រគុំតន្ត្រីនេះនឹងត្រូវបរិច្ចាគទៅឱ្យ បុរីទារកនិងកុមារជាតិ (NBIC) ទាំងស្រុង។ NBIC ជាកន្លែងសម្រាប់កុមារមានផ្ទុកមេរោគអេដស៍ និងកុមារពិការដែលត្រូវបានបោះបង់ចោល។

NBIC ផ្ដល់អោយពួកគេជាមួយនឹងឱសថ ផលិតផលអនាម័យ និងការព្យាបាលរាងកាយ ក្នុងគោលបំណងដើម្បីជួយដល់កុមារទាំងនេះ និងធានាឱ្យពួកគេនូវការរីកលូតលាស់ឡើងដោយសុខភាពល្អ នៅក្នុងបរិស្ថានដែលមានសុវត្ថិភាពនិងប្រកបដោយសេចក្ដីស្រឡាញ់។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ប្រទេសកម្ពុជាចាប់តាំងពីពេលបង្កើតក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េតែងតែចាត់ទុក ការជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាការអភិវឌ្ឍសង្គមរបស់ប្រទេសកម្ពុជាជាបេសកកម្មដ៏សំខាន់របស់ខ្លួន។

ដើម្បីធ្វើការតបស្នងត្រឡប់ទៅសង្គមកម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសុខុមាលភាព និងព្រឹត្តិការណ៍សប្បុរសជាសាធារណៈ យកចិត្តទុកដាក់និងរួមចំណែកជួយដល់ពលរដ្ឋខ្វះខាត។

សំបុត្រនឹងចាប់ផ្តើមលក់ពីពេលនេះរហូតដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១៩!

ការប្រគំតន្ត្រី នឹងចាប់ពេលវេលាម៉ោង ១៖៣០រសៀលដល់៥៖៣០ល្ងាច តម្លៃសំបុត្រ៖ VIP ១០ ដុល្លារ, ធម្មតា ៥ ដុល្លារ, លេខទំនាក់ទំនង៖ ០១៦ ៦៧៨ ០៣៦ ឬអាចរកសំបុត្របាននៅការិយាល័យលក់សំបុត្ររបស់ ខេមបូឌាអ៊ែរវ៉េ អាសយដ្ឋាន ៤៤៥ មហាវិថីព្រះមុនីវង្ស (៩៣) រាជធានីភ្នំពេញ៕