(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្មីៗនេះ បានចេញព្រះរាជក្រឹត្យមួយ ដាក់មន្រ្តីនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន២៨រូប ឱ្យចូលនិវត្តន៍។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងចំណោម មន្រ្តីនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលដាក់ឱ្យចូលនិវត្តន៍នេះ មានឋានន្តរស័ក្ត ឧត្តមសេនីយ៍ឯក ៥រូប ឧត្តមសេនីយ៍ទោ ១៥រូប និង ឧត្តមសេនីយ៍ត្រី ចំនួន៨រូប។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖