(បន្ទាយមានជ័យ)៖ លោក សៅ ចាន់ធូ ជាអ្នកម៉ៅការសំណង់ម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសំណាងត្រូវរង្វាន់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

ទឹកប្រាក់រង្វាន់នេះ ល្មមនឹងអាចធ្វើឲ្យលោកសម្រេចការសាងសង់លំនៅឋានបានដោយជោគជ័យ ដែលធ្វើអស់រយៈពេល ៥ឆ្នាំមកហើយ តែមិនរួចរាល់ដោយសារតែខ្វះលុយ។

លោក សៅ ចាន់ធូ បានរៀបរាប់ឱ្យដឹងថា នៅម៉ោងប្រហែល ៨យប់ កូនរបស់លោកបានទិញវើក WURKZ ៤កំប៉ុងមកទទួលទាន ព្រោះគេទើបចេញពីធ្វើការហត់នឿយ ហើយគ្រាន់តែគាស់កំប៉ុងទីមួយ ក៏ឃើញថាត្រូវរង្វាន់តែម្តង។

លោក ចាន់ធូ បានឱ្យដឹងបន្ថែមទៀតថា៖ «ខ្ញុំអរអើយអរ ព្រោះកំពុងតែខ្វះលុយធ្វើផ្ទះយូរឆ្នាំហើយ។ ផ្ទះខ្ញុំគ្រាន់តែធ្វើអស់៥ឆ្នាំហើយ។ ធ្វើបានម្តងបន្តិចៗ ចេះតែទ្រាំៗទៅ ធ្វើម៉េចអត់មានលុយធ្វើឱ្យហើយ។ មានតែចំណេះធ្វើ តែអត់មានលុយក៏មិនដឹងធ្វើម៉េច តែពេលនេះមានលុយគ្រប់ហើយ។ ផ្ទះដែលខ្ញុំខំធ្វើដោយខ្លួនឯងនេះនឹងធ្វើរួចឆាប់ៗនេះហើយ។ ខ្ញុំក៏នឹងទុកលុយខ្លះសល់ពីការត្រូវរង្វាន់នេះឱ្យកូនខ្ញុំ ដែលគេចង់បើកលក់ចាប់ហួយនៅផ្សារ ព្រោះស៊ីឈ្នួលគេយូរឆ្នាំហើយ វាគួរដល់ពេលយើងមានមុខរបរសមគួរខ្លួនឯងម្តងហើយ»