(កោះកុង)៖ ឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលបាលខេត្តកោះកុង បានចុះសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អង្គស្នងការនគរបាលជាតិ និងធ្វើការផ្សព្វផ្សាយបទបញ្ជាសភាពការណ៍ភាពថ្មី និងធ្វើការផ្តល់អាវរងាដល់កងកម្លាំងឈរជើងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៧ និងធ្វើការត្រួតពិនិត្យគុណភាពអាវុធ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីស្នងការរង ព្រមទាំងកម្លាំងនគរបាលជាតិជាច្រើននាក់។

ឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានថ្លែងថា កម្លាំងនគរបាលជាតិ មានតួនាទីសំខាន់ណាស់ ក្នុងការពារប្រទេសជាតិ ការពារសុវត្តិភាពប្រជាពលរដ្ឋ ឲ្យមានសុខសន្តិភាពមានការអភិវឌ្ឍរីកចំរើន មានធនធានមនុស្សដោយសារ ក្រោមការដឹកនាំដ៍ឈ្លាសវ៉ៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះកម្លាំងនគរបាលជាតិយើងទាំងអស់ ត្រូវជឿជាក់ទៅលើសម្តេចតេជោជានិច្ច ដែលសម្តេចតែងតែរកសុខសន្តិភាពជូនជាតិ ជូនប្រជាជនទូទាំងប្រទេស។

លោកបន្ដថា យើងទាំងអស់គ្នា មិនត្រូវជឿលើជនអគតិទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិដែលហ៊ានប្រមាថជាតិសាស្រ្តឯង ព្រមទាំងហ៊ានប្រមាថព្រះចេស្តា ព្រះមហាក្សត្រខ្មែរ ថែមទាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ទៀតនេះ បញ្ជាក់ឲ្យឃើញថា ទង្វើបង្ហាញនៃការក្បត់ជាតិពេញទីត្រគោលទៀតផង។ ទណ្ឌិតសម រង្ស៊ីនេះ បាននិងកំពង់ព្យាយាមទាញទំលាក់ ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ឲ្យធ្លាក់ចូលក្នុងមហាគ្រោះថ្នាក់ គ្រោះមហន្តរាយ អសន្តិសុខ អសន្តិភាពនិងភាពវឹកវ ដូចទស្សវត្សឆ្នាំ១៩៧០។

ឧត្តមសេនីយ៍ សំ ឃិតវៀន បានថ្លែងបន្តថា ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី មានផែនការណ៍ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីបេះដូងប្រជាពលរដ្ឋស្របច្បាប់ ដែលនិងកំពង់រក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ពេលនេះទណ្ឌិត សម រង្ស៊ី កំពង់វិវត្តន៍ខ្លួន ក្លាយទៅជាមេភេវករហើយ ព្រោះតាមរយៈការលើកឡើងរបស់ទណ្ឌិតរូបនេះថា នឹងកៀងគរលុយដើម្បីឲ្យទ័ពផ្តាច់ខ្លួន ហើយបង្វែរចុងកាណុងដាក់រាជរដ្ឋាភិបាលវិញ។

លោកបានបញ្ជាក់ថា កម្លាំងនគរបាលជាតិ ប្តេជ្ញាការពារព្រះរាជបាល័ង្លឲ្យបានគង់វង្ស ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីបេះដូងប្រជារាស្រ្តខ្មែរ ហើយកម្លាំងនគរជាតិត្រៀមលក្ខណៈជាស្រេច ដើម្បីកម្ចាត់ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ជានិច្ច ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ មិនឲ្យជនក្បត់ជាតិមកបំផ្លាញសុខសន្តិភាព របស់ប្រទេសកម្ពុជាបានឡើយ ហើយកម្លាំងនគរបាលជាតិខេត្តកោះកុង ត្រៀមខ្លួនរួចរាល់ជាស្រេចហើយ ដើម្បីចាប់ខ្លួនជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ឲ្យខានតែបានតាមដីការរបស់តុលាការ ប្រសិនឃើញមានវត្តមាននៅដែនគោក ឬដែនទឹក ក្នុងទឹកដីខេត្តកោះកុង៕