(កណ្ដាល)៖ លោក ហាវ រតនៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រះប្រសប់ អមដំណើរដោយក្រុមការងារ និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានចូលរួមដោះស្រាយ បញ្ហាប្រឈមនានា តាមការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅឃុំព្រែកប្រសប់ នៅក្នុងវេទិកាពិគ្រោះយោបល់នៅថ្ងៃទី២០ ខែតុលា កន្លងទៅថ្មីៗនេះ។

អង្គវេទិកាត្រូវបានពលរដ្ឋលើកឡើងជាសំណូមពរ និងការផ្សព្វផ្សាយបន្ថែមរបស់ក្រុមការងារដូចជា៖

*ទី១៖ ការងារបរិស្ថាន

*បញ្ហាសេវាប្រមូល និងទុកដាក់សំរាម
*ផ្សព្វផ្សាយស្ដីពី វិធានការផាកពិន័យ ការចោលសំរាមពាសវាលពាសកាល
*ការប្រើប្រាស់ក្រណាត់ដុតរបស់អជីវកម្មឡឥដ្ឋ
*ការចូលរួមទទួលយកសេវា និងផាកពិន័យរបស់ប្រជាពលរដ្ឋ
*ការឲ្យម្ចាស់អាជីវកម្មឡឥដ្ឋ ធ្វើបង្គន់អនាម័យអោយកម្មករ បានប្រើប្រាស់សមរម្យ។

*ទី២៖ ការងារហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងភូមិ
*ទី៣៖ ការគ្រប់គ្រងដីចំណីផ្លូវសាធារណៈរបស់រដ្ឋ
*ទី៤៖ ការផ្សព្វផ្សាយ និងទប់ស្កាត់ បង្រ្កាប ពីផលប៉ះពាល់ នៃការប្រើប្រាស់ជួញដូរគ្រឿងញៀនល្បែងស៊ីសង អំពើហិង្សា។

ក្នុងវេទិការនេះ លោក ហាវ រតនៈ បាននិយាយថា ក្រោមការគិតគូរយកចិត្តទុកដាក់ ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សេចក្ដីទុកចិត្តជូន លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិ ប្រមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារចុះជួយស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ពលរដ្ឋ ទើបក្រុមការងារចុះមកនេះ ដើម្បីស្ដាប់ និងដោះស្រាយជូនបងប្អូនតាមសំនូមពរទៅតាមកាល ពេលវេលាជាក់ស្ដែង។

លោកបានណែនាំដល់ពលរដ្ឋចូលរួមផ្ដល់ជាព័ត៌មានបន្ថែមទាំងឡាយណា ដែលធ្វើឲ្យមានការរីកចំរើនក្នុងសង្គមយើង ពិសេសចូលរួមផ្ដល់ដំណឹងមកកាន់អាជ្ញាធរមានសមតហថកិច្ចនៅជិតបំផុត បើសិនឃើញមានករណីណាមិនប្រក្រតីក្នុងមូលដ្ឋាន៕

Advertising