(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩េនេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលផ្លូវការនៃការបោះឆ្នោត សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។

បើតាមសេចក្តីប្រកាសដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានឱ្យដឹង បេក្ខជនជាប់ឆ្នោតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅក្នុងការបោះឆ្នោតថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានដូចខាងក្រោម៖

ទី១៖ លោក ចាយ ច័ន្ទតារាវណ្ណ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់

ទី២៖ លោក សេង ប៊ុនឃាង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌

ទី៣៖ លោក អ៊ីវ បូរិន្ទ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយចៅក្រមពេញសិទ្ធិនៃសាលាដំបូងទូទាំងប្រទេស

និងទី៤៖ លោក ស្រ៊ា រតនៈ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយព្រះរាជអាជ្ញាពេញសិទ្ធិ នៃអយ្យការអមសាលាដំបូងទូទាំងប្រទេស៕