(ភ្នំពេញ)៖ លោកស្រី Susan Bowerman ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភពិភពលោក បានថ្លែងថា ការទទួលទាន នៅក្នុងករណីមនុស្សពេញវ័យភាគច្រើន ៦០-៧០% នៃទម្ងន់រាងកាយរបស់យើង គឺជាជាតិទឹក ហើយទឹកមានសារសំខាន់យ៉ាងខ្លាំង ដើម្បីឱ្យកោសិកា ជាលិកា និងសរីរាង្គទាំងអស់នៅក្នុងរាយកាយរបស់មនុស្ស បំពេញមុខងារឱ្យបានសមស្រប ហើយទឹកក៏ជាអ្វីដែលចាំបាច់ ដើម្បីឱ្យការរំលាយអាហារ និងការបញ្ជូនសារធាតុចិញ្ចឹមទៅកាន់កោសិការបស់យើងបានត្រឹមត្រូវ ព្រមទាំងជួយគ្រប់គ្រងកម្តៅនៅក្នុងរាងកាយបានល្អផងដែរ។

ទឹកក៏បានបំពេញតួនាទីជាអ្នកការពារការប៉ះទង្គិច សម្រាប់ខួរក្បាល និងខួរឆ្អឹងខ្នង ហើយទឹកប្រៀបបីដូចជា ប្រេងរំអិលសម្រាប់សន្លាក់ សរីរាង្គ និងជាលិកាផងដែរ។ ការស្រូបយកជាតិទឹកឱ្យបានគ្រប់គ្រាន់ អាចជួយអ្នកក្នុងការគ្រប់គ្រងទម្ងន់របស់អ្នកទៀតផង។

ជាការពិត អាយុ ទំហំ ភេទ និងកម្រិតនៃភាពសកម្មខាងកាយសម្បទារបស់អ្នក នឹងជួយកំណត់ពីតម្រូវការទឹករបស់អ្នក ហើយកត្តាអាកាសធាតុ ក៏កំណត់ពីបរិមាណទឹកដែលអ្នកគួរទទួលទានផងដែរ។

ជាគោលការណ៍បើតាមវិទ្យាស្ថានវេជ្ជសាស្រ្ត ការស្រូបយកសារធាតុរាវប្រចាំថ្ងៃគឺ ១១ពែងសម្រាប់ស្រ្តីពេញវ័យ និង១៥ពែងសម្រាប់បុរស។ វាហាក់បីដូចជាច្រើន ប៉ុន្តែមិនមែនជាតិទឹកទាំងអស់សុទ្ធតែចាំបាច់ត្រូវមានប្រភពពីភេសជ្ជៈតែមួយមុខនោះឡើយ។ ជាតិទឹកប្រមាណពី ៧០-៨០% គួរមានប្រភពពីភេសជ្ជៈ ហើយយ៉ាងហោចណាស់ ពាក់កណ្ដាលនៃបរិមាណនេះ គួរមានប្រភពពីទឹក និងនៅសល់ពីនេះ មានប្រភពពី តែ កាហ្វេ ទឹកដោះគោ និងភេសជ្ជៈផ្សេងទៀត។ នៅសល់ ២០-៣០% គួរមានប្រភពពីអាហារដែលមានជាតិទឹក ដូចជាផ្លែឈើ បន្លែជាដើម។

មនុស្សជាច្រើននាក់ មានការងឿងឆ្ងល់ថា តើការទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន ដូចជា កាហ្វេ និងតែជាដើម ជួយសម្រេចគោលដៅនៃការបំពេញជាតិទឹក ឬបែរជាធ្វើឱ្យរាងកាយអស់ជាតិទឹកទៅវិញ។ ព័ត៌មានដែលល្អគឺថា ទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនក្នុងកម្រិតសមល្មម នឹងមិនធ្វើឱ្យបាត់បង់ជាតិទឹក នៅក្នុងរាងកាយរបស់អ្នកឡើយ។ ប៉ុន្តែសូមប្រុងប្រយ័ត្នជាមួយនឹងចំនួនកាឡូរី ដែលបានពីការទទួលទានភេសជ្ជៈកាហ្វេ ដែលមានលក្ខណៈឡូយឆាយទាំងនេះ ពោលគឺជាតិគ្រីម និងជាតិស្ករ ក្នុងបរិមាណដ៏ច្រើន អាចបង្កើនបរិមាណកាឡូរីយ៉ាងឆាប់រហ័ស។

នៅពេលដែលអ្នកពុំមានជាតិទឹកគ្រប់គ្រាន់ រាងកាយរបស់អ្នកនឹងបន្លឺសញ្ញាអាសន្ន ដោយដំបូងស្ដែងចេញតាមរយៈការស្រេកទឹក និងមាត់ស្ងួត។ សញ្ញាដែលថាអ្នកប្រហែលជាពុំបានស្រូបជាតិទឹកឱ្យបានគ្រប់គ្រាន់ អាចមានដូចជា៖ ទឹកនោមពណ៌ងងឹត, ទល់លាមក, ធុំក្លិនមាត់ពេលដកដង្ហើម, រោយសាច់ដុំ, ឈឺក្បាល ប៉ុន្តែទម្រាំដល់ពេលដែលអ្នកចាប់ផ្ដើមស្រេកទឹក អ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនរួចទៅហើយ ដូច្នេះជាការសំខាន់ណាស់ ដែលអ្នកត្រូវសង្កេតការស្រូបយកជាតិទឹក ប្រចាំថ្ងៃរបស់អ្នក។ ជាការសំខាន់ណាស់ដែលត្រូវឱ្យទារក និងកុមារតូចៗស្រូបយកជាតិទឹក ឱ្យបានគ្រប់គ្រាន់ផងដែរ។ ការសិក្សាឆ្នាំ២០១៥ បានបង្ហាញថា កុមារពាក់កណ្ដាលនៅក្នុងប្រទេសនេះខ្វះជាតិទឹក អ្នកត្រូវការជាតិទឹកបន្ថែម នៅពេលដែលអ្នកមានជំងឺរាគ ឬក្អួត ប្រសិនអ្នកក្ដៅខ្លួន ឬប្រសិនបើអ្នកធ្វើសកម្មភាព ដែលត្រូវការចំណាយកម្លាំងកាយច្រើន។

របៀបបង្កើនការស្រូបយកជាតិទឹក និងវិធីមួយចំនួន ដើម្បីឱ្យការស្រូបយកជាតិទឹកកាន់តែ មានភាពងាយស្រួល៖

* ទី១៖ ចាប់ផ្ដើមថ្ងៃរបស់អ្នកជាមួយនឹងការទទួលទានទឹកមួយកែវធំ មុនពេលដែលអ្នកទទួលទានកាហ្វេ ឬតែ អ្នកនឹងបង្កើតទម្លាប់បានយ៉ាងល្អ ដែលអាចនៅជាមួយអ្នកពេញមួយជីវិត។

* ទី២៖ ពិនិត្យមើលស្ថានភាពនៅកន្លែងការងារ ប្រសិនបើអ្នកមាននិន្នាការចំណាយពេលច្រើន អង្គុយនៅតុរបស់អ្នក សូមដាក់ទឹកមួយថូ នៅលើតុធ្វើការរបស់អ្នកជារៀងរាល់ព្រឹក។ វាជាការក្រើនរំឭកឱ្យអ្នកទទួលទានទឹកឱ្យបានច្រើន ហើយអ្នកនឹងមានកម្លាំងចិត្តទទួលទានទឹក ជាបន្តបន្ទាប់ពេញមួយថ្ងៃ ហើយអ្នកនឹងសម្រេចគោលដៅរបស់អ្នក នៅពេលដែលអ្នកទទួលទានទឹកអស់ពីថូទឹកនេះ។ ប្រសិនបើអ្នកដើរដំណើរថ្មើរជើង ឬចុះទៅទីវាល អ្នកត្រូវធានាថាអ្នកងាយស្រួលទទួលបានទឹក ឬយកទឹកទៅតាមខ្លួន។

* ទី៣៖ កំណត់ម៉ោង ឬប្រើប្រាស់អេបនៅក្នុងទូរសព្ទឆ្លាតវៃរបស់អ្នក ដែលអាចជួយរំឭកអ្នកឱ្យទទួលទានទឹកឱ្យបានច្រើននៅក្នុងថ្ងៃរបស់អ្នក។

* ទី៤៖ ធ្វើឱ្យវាកាន់តែចាប់អារម្មណ៍៖ បន្ថែមក្រូចឆ្មា រុក្ខជាតិឱសថ ផ្លែឈើ ឬទឹកផ្លែឈើ ដើម្បីបន្ថែមរសជាតិ រកជម្រើសទឹកដែលមានពពុះ និងពុំមានជាតិផ្អែម, ដាក់ក្រូចឆ្មាចូលទៅក្នុងតែ, ដាក់ថូទឹកនៅក្នុងទូទឹកកក ដើម្បីបានទឹកត្រជាក់ទទួលទាននៅថ្ងៃដែលក្ដៅ។

មិនថាអ្នកជ្រើសរើសរបៀបមួយណាដើ ម្បីបំពេញជាតិទឹកនៅក្នុងរាងកាយនោះទេ ការទទួលទានទឹកបន្ថែមបន្តិចម្ដងៗជារៀងរាល់ថ្ងៃ អាចនាំមកនូវភាពខុសប្លែកពិតប្រាកដមួយ។ សូមស្វែងរកពត៌មានបន្ថែមនៅក្នុង គេហទំព័រ Herbalife.comIAmHerbalife.com