(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី និងជួញដូរ១៩ករណី ឃាត់ខ្លួនជនសង្ស័យ៥០នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧,៨២៧ករណី ឃាត់មនុស្ស១៦,៥៣៧នាក់ (ស្រី១,១២៥នាក់) ក្នុងនោះមានជនបរទេស៣៤៤នាក់ (ស្រី៥៩នាក់)៕