(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានចូលរួមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៤១ កាលពីថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

ក្នុងឱកាសនៃមហាសន្និបាតនេះ លោកស្រី ម៉ាចា ហ្សកកូវិច (Maja Gojkovic) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋស៊ែប៊ី ត្រូវបានមហាសន្និបាតជ្រើសតាំង ជាប្រធានមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ អមដោយ លោកស្រី ហ្គាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា និងអគ្គលេខាធិការ ម៉ាទីន ឈុនហ្គុង (Martin Chungong)។

មហាសន្និបាតមានសមាជិក ចូលរួមចំនួនជាង ២ ០០០នាក់ មកពី ១៤៩ប្រទេស ក្នុងនោះមានប្រធានសភាចំនួន៧០នាក់ និងអនុប្រធានសភាចំនួន៤០ និងសមាជិក សមាជិកាសភា ក្នុងនោះសមាជិកសភា វ័យក្មេង ចំនួន១៧% និងសមាជិកសភាជាស្រ្តីមានចំនួន៣០% រួមទាំងសមាជិកសង្កេតការណ៍ និងអង្គការដៃគូមួយចំនួន៕

ខាងក្រោមនេះជាលទ្ធផលទាំងស្រុង ចូលរួមរបស់សភាកម្ពុជា ក្នុងមហាសន្និបាតសហភាពអន្តរសភា លើកទី១៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសស៊ែប៊ី៖