(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្ដធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, និងមិនគោរពសិទ្ធ។

សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៦៣លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៥នាក់ របួសធ្ងន់១៩១នាក់ និងរបួសស្រាល១១៣នាក់៕