(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) នឹងរៀបចំសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតបែងចែកពូលសម្រាប់ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។

សន្និសីទនេះ នឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ (Sokha Phnom Penh Hotel) វេលាម៉ោង ១៤៖០០នាទីរសៀល។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

គណៈអធិបតី ដែលនឹងត្រូវចូលរួមក្នុងសន្និសីសារព័ត៌មាន ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ រួមមាន៖

១៖ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.
២៖ លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុករួមការរៀបចំការប្រកួត
៣៖ លោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត
៤៖ ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមជាមួយនឹងភ្ញៀវកិត្តិយស និងតំណាងក្រុមកីឡាបាល់ទាត់ ដែលចូលរួមប្រកួតប្រជែង សរុបប្រមាណ៥០០នាក់៕