(ភ្នំពេញ)៖ អតិថិជនដែលបានបង្កើត Wing ម៉ាស្ទ័រកាតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នឹងមានឱកាសឈ្នះសំបុត្រយន្តហោះ ទៅមកប្រទេសសិង្ហបុរីភ្លាមៗ ដោយអតិថិជនចំនួន៥នាក់ នឹងត្រូវបានជ្រើសរើស តាមរយៈការចាប់ឆ្នោត ដើម្បីទទួលបានសំបុត្រយន្តហោះ ទៅប្រទេសសិង្ហបុរីដោយឥតគិតថ្លៃ។

ការចាប់ឆ្នោតនឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២០ ដោយមានការផ្សាយផ្ទាល់នៅ Facebook របស់ធនាគារឯកទេស Wing។

ជាមួយ Wing ម៉ាស្ទ័រកាត លោកអ្នកអាចធ្វើការទូរទាត់ការចំណាយផ្សេងៗ នៅគ្រប់ទីកន្លែងដែលមាននិមិត្តសញ្ញាម៉ាស្ទ័រកាត មិនថាជាទទួលទានអាហារ ទិញឥវ៉ាន ទិញសំបុត្រយន្តហោះ និងការធ្វើដំណើរជាមួយមធ្យោបាយផ្សេងៗ ព្រមទាំងទិញទំនិញនៅផ្សារអ៉ីអន ជាមួយការបញ្ចុះតម្លៃរហូតដល់២០%។

ដើម្បីទទួលបាន Wing ម៉ាស្ទ័រកាតដោយឥតគិតថ្លៃ លោកអ្នកអាចទាញយកកម្មវិធីស្មាតហ្វូនវីង ហើយបង្កើតវីងអនឡាញម៉ាស្ទ័រកាតដោយខ្លួនឯង ឬក៏អញ្ចើញទៅការិយាល័យកណ្តាលនៃធានាឯកទេសវីង ដោយភ្ជាប់មកជាមួយនូវបណ្ឌសម្គាល់ខ្លួននោះជាការស្រេច។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 855 23 999 989 | 012 999 489៕