(ភ្នំពេញ)៖ លោក ស៉ឹម ចាន់ អាយុ ៤០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់ចុងសន្លឹកកាន់កាប់ដីស្រែរបស់ខ្លួនទំហំ ១,៥៩៣ម៉ែត្រកាេរ។

នៅក្នុងពាក្យបណ្តឹងទៅសាលាសង្កាត់សាកសំពៅ លោក ស៉ឹម ចាន់ បានបញ្ជាក់ថា ដីស្រែនេះ មានព្រំខាងជើងទល់នឹងដីឈ្មោះ សួង ចយ ខាងត្បូងទល់នឹងដីឈ្មោះ ពៅ រស់ ខាងកើតទល់នឹងចំណីដីខ្ពប់ និងខាងលិចទល់នឹងឈ្មោះ ឯម យឿន។

លោក ស៉ឹម ពៅ បានបញ្ជាក់ថា ចុងសន្លឹកកាន់កាប់ដីរបស់ខ្លួន ត្រូវបានបាត់ដោយសារអណ្តែតតាមទឹកជំនន់នៅឆ្នាំ១៩៩១។ លោក ស៉ឹម ពៅ បានអះអាងថា ចុងសន្លឹកកាន់កាប់ដីរបស់ខ្លួន គឺបានបាត់ពិតមែន មិនមែនយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទៅជនណាមួយនោះឡើយ ហើយក៏ពុំមានពាក់ព័ន្ធទំនាស់ ឬដីការហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈដែលរដ្ឋហាមឃាត់នោះឡើយ៕