(កណ្ដាល)៖ កង្វល់ដលពលរដ្ឋនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបានស្នើដល់អាជ្ញាធរខេត្តកណ្ដាល ដូចបានជម្រាបជូនខាងលើ ត្រូវបានរដ្ឋបាលខេត្ត ទទួលយកសំណើរទៅដោះស្រាយជូនតាមការសំនូមពរ។

ការទទួលយកសំណើរនេះ ធ្វើឡើងនៅគ្រាដែលលោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់កំពង់សំណាញ់ ចុះជួបសំណេះសំណាលក្នុងវេទិកាសាធារណៈនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់នេះ ជាឆ្លើយតបទាក់ទងនឹងបញ្ហារួមមាន៖

*ទី១៖ សុំផ្លូវបេតុង និងលូបង្ហូរទឹក, លោកភិបាលរងខេត្ត ស្នើឱ្យសង្កាត់ ត្រូវសហការជាមួយភូមិ ដើម្បីរួមគ្នាជាមួយមន្ទីរជំនាញ ត្រូវចុះសិក្សាផ្ទាល់ដល់ទីតាំង ដើម្បីលើកគម្រោងជូនខេត្ត
*ទី២៖ បញ្ហាគ្មានឡានដឹកសំរាមនៅតាមភូមិមួយចំនួន លោកបានស្នើឱ្យសង្កាត់ត្រូវជំរុញដល់ក្រុមហ៊ុន ដឹកសំរាមក្រុងតាខ្មៅ ត្រូវចូលយកសម្រាមឱ្យបានគ្រប់ភូមិក្នុងសង្កាត់កំពង់សំណាញ់
*ទី៣៖ បញ្ហាខ្វះទឹកស្អាត មន្ទីរឧស្សាហកម្មខេត្ត បានដាក់ចូលក្នុងគម្រោងឆ្នាំ២០២០
*ទី៤៖ ការសុំបង្គោលភ្លើង លោកបានឱ្យភូមិសហការជាមួយមន្ទីររ៉ែ និងថាមពល ចុះពនិត្យដល់ទីតាំងផ្ទាល់។

ក្នុងវេទិកាសាធារណៈនេះដែរ ក៏មានការបញ្ជ្រាបការយល់ដឹងស្ដីពី ផលប៉ះពាល់ នៃគ្រឿងញៀន និងគោលនយោបាយទាំង ៩ចំណុច របស់ភូមិ-ឃុំមានសុវត្ថិភាព ព្រោះថា ដើម្បីឱ្យភូមិ-ឃុំ មានសុវត្ថិភាព ត្រូវមានការហសការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបមានប្រសិទ្ធភាពខ្ពស់។

លោក នៃ ចារី បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ រៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា វេទិកាសាធារណៈនេះ មានគោលបំណងស្ដាប់នូវកង្វល់បញ្ហាប្រឈម ឬសំណូមពរសំណើរបស់ប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងរណីមិនអាចដោះស្រាយបាន ក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាលតាមឋានានុក្រម។

លោកបញ្ជាក់ថា រាល់សំណើរទាំងអស់ ខាងរដ្ឋបាលខេត្ត នឹងខិតខំដោះស្រាយជូនពលរដ្ឋតាមដែលអាចធ្វើបាន៕