(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥,១១០គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន១,៣៩១គ្រឿង ក្នុងនោះមានម៉ូតូចំនួន២,៨២២គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,៨២២គ្រឿង និងផាកពិន័យ៩១៦ករណី។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៤,០៣៥គ្រឿង រកឃើញយានយន្តល្មើស និងផាកពិន័យ២៦,១៥៩គ្រឿង៕