(ភ្នំពេញ)៖ សមត្ថភាព ទំនាក់ទំនង និងរចនាបថថ្មី ស្ថិតនៅក្នុងដៃរបស់អ្នក ប្រកបដោយភាពល្អឥតខ្ចោះជាមួយ Galaxy Watch Active 2 ដែលបានចេញលក់ហើយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ។

វត្តមានកំពូលនាឡិកាដ៏វៃឆ្លាត និងអស្ចារ្យបំផុតក្នុងពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា! Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានភាពវៃឆ្លាតជាទីបំផុតជាមួយនឹងមុខងារដ៏អស្ចារ្យជាច្រើនលើសពីផលិតផល Smart Watch ធម្មតាដទៃទៀតដែលអតិថិជនទាំងអស់នឹកស្មានមិនដល់! អ្វីដែលពិសេសបំផុតនោះ Samsung Galaxy Watch Active 2 គឺមានរូបរាង និងមុខងារពិសេសៗជាច្រើនសម្រាប់ថែទាំតាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជាកម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, និង GPS ជាដើម។

សូមបញ្ជាក់ថា Samsung Galaxy Watch Active 2 ដែលដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងនាពេលនេះមានទំហំ ២ ជម្រើសគឺ 40mm និង 44mm ជាមួយនឹងមុខតួនាឡិកា និងខ្សែជាប្រភេទ Stainless Steel + Leather Band និង Aluminum + Sport Band។
កំពូលនាឡិកា Galaxy Watch Active 2 ដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលព្រមទាំងអតិថិជនជាច្រើនក្នុងប្រទេសកម្ពុជាយើងទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែង គឺអមមកជាមួយតម្លៃដែលខុសគ្នាតិចតួចទៅតាមប្រភេទនីមួយដូចខាងក្រោមនេះ៖

* Fashion (Stainless steel + Leather Band):
- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 369 ដុល្លារ!
- ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 349 ដុល្លារ!
* Fitness (Aluminum + Sport Band):
- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 299 ដុល្លារ!
- ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 279 ដុល្លារ។

 

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប
សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!