(ភ្នំពេញ)៖ ថ្ងៃស្អែកនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំប្រទេសនៅកម្ពុជានឹងទម្លាយនូវអាថ៌កំបាំងដែល Fan គ្រប់គ្នាចង់ដឹងនូវរូបរាងពិត សមត្ថភាពពិត និងតម្លៃពិតរបស់កំពូលស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូឌែលព្រមៗ គ្នាតែម្តង ពីសណ្ឋាគារដ៏ទំនើបមួយនៅក្បែរវិមានឈ្នះ-ឈ្នះ នៃទីក្រុងភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ។

អ្វីដែលគ្រប់គ្នា ចង់ដឹងខ្លាំងបំផុតនោះ គឺ តម្លៃនៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង Reno 2F បន្ទាប់ពីពួកគេ បានធ្វើការកក់ទុកមុន ដោយមិនដឹងតម្លៃពិតប្រាកដ (Blind Order)។ ការជជែកវែកញែកដេញដោលគ្នា និងការជជីកសួរតាមរយៈបណ្តាញសង្គម ឥតឈប់ឈរ និងសួរអំពីតម្លៃពិត “(How much)” ឬតម្លៃប៉ុន្មានទៅហ្ន័រ ទាំងនៅលើ Facebook ផ្លូវការរបស់ OPPO ហាក់ឡើងកម្តៅខ្លាំងឡើងៗ។

ដូច្នេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជា ប្រហែលជាអាចឈឺក្បាលមិនស្ទើរទេ ក្នុងការសម្រេចចិត្តដាក់តម្លៃចុងក្រោយឲ្យត្រូវចិត្តអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន។ ដើម្បីធ្វើការប៉ាន់ស្មានតម្លៃពិត ដំបូងគេត្រូវផ្អែកលើលក្ខណៈពិសេសៗ នៃទូរស័ព្ទស៊េរីថ្មី OPPO Reno2 F និង Reno 2 ជាមុនសិន ដូចខាងក្រោមនេះ៖

ចុះប្រសិនបើ OPPO Reno 2 ជាស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូ និងច្នៃប្រឌិតខ្ពស់ ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែប High Show និងកាលីបទាន់សម័យជាងមុន ជាមួយនឹង ផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” បំពាក់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinland ដែលធ្វើឱ្យអ្នកប្រើប្រាស់អស់កង្វល់ ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី មានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ថតរូបស្អាត ធន់ក្នុងការប្រើប្រាស់ ជាមួយនឹងបច្ចេកវិទ្យា កាមេរ៉ាលិប ចូលស្វ័យប្រវត្តិ នៅពេលបាត់បង់លំនឹងមែននោះ តើវាអាចមានតម្លៃលើស Reno10X ឬក្រោម Reno10X ទាំងដែលផ្នែកខាងក្រោយ របស់វាត្រូវបានរចនាដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីរវាង Logo, កាមេរ៉ា និង O-Dot ការពារភាពសឹកឡេនកាមេរ៉ា ដោយសេរ៉ាមិច ងាយស្រួលចាប់កាន់ប្រើ។

OPPO Reno 2 មានកាមេរ៉ាក្រោយ៤គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត កាមេរ៉ាទី២៖ ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និងថតរូបបែបទូលាយបានច្បាស់ល្អ មិនចាំបាច់ដើរថយក្រោយ។ ចំណែកកាមេរ៉ាទី៣៖ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី៤៖ ថតរូបបែបសខ្មៅទំហំ 2MP។

ជាពិសេសវាភ្ជាប់មកជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ (Video Bokeh) និងកម្មវិធី Video Edit ដំបូងគេបង្អស់។ OPPO Reno 2 មានថាមពលថ្មទំហំ 4000mAh កំដរលោកអ្នកលេងហ្គេមដាច់យប់ ទស្សនាខ្សែភាពយន្តម៉ាសប្បាយដៃ មិនភ័យរឿងបញ្ហាអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 (Type C)។ វីដេអូ: https://youtu.be/jhDUpAua4XM

ចូរក្រឡេកមើល ស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត OPPO Reno 2F ប្រសិនបើវាជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នា រវាង F Series និង Reno Series និងមានការរចនារលើបរលោង ជាមួយនឹងការបំពាក់កាមេរ៉ាក្រោយ៤ មានផ្ទៃម៉ាស៊ីនរាបស្មើ មិនងាយសឹកឡេន និងថាមពលថ្ម ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2 ដែរនោះ តែវាអាចមានតម្លៃទ្វេគុណ ឬយ៉ាងណា? ស្របពេលដែលវាមានកាមេរ៉ាមេទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។

កាមេរ៉ាទី២ មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញរាងខ្ពស់ស្លីមស្អាត ថតរូបភាពជួបជុំគ្រួសារ រឺការជួបជុំគ្នានៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលត្រូវដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា 10x Digital Zoom ថែមទៀតផង។ មិនតែប៉ុណ្ណោះកាមេរ៉ាទី៣ និងទី៤ មានទំហំ 2MP ដូចគ្នា អាចថតរូបបែបសខ្មៅ និងបែបភាពយន្ត ស្អាតគ្រប់ប្លង់។

ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។ ជាពិសេសវាបានបំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 កាន់តែសុវត្ថិភាពខ្ពស់ជាងមុន ជាមួយនឹង Hardware និងកម្មវិធី AI ដែលអាចវិភាគ និងសម្គាល់ស្នាមម្រាមដៃកាន់តែលឿន និងដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។

ប្រសិនជាចង់ដឹងចម្លើយពិត សូមកុំភ្លេចតាមដានការផ្សាយផ្ទាល់អំពីកម្មវិធីសម្ពោធ OPPO Reno Series ជាផ្លូវការនៅវេលាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ទាំងអស់គ្នា ជាពិសេសលើកនេះ តើ OPPO លេងក្បាច់បាក់ចង្កេះដូចជំនាន់ A9-2020 ទៀតអត់? អីញ្ចឹងមានតែចាំអ៊ុត មើលទាំងអស់គ្នាបើ Admin វិញលួច Crush OPPO Reno2 រួចហើយ ឲ្យតែចេញតម្លៃភ្លាម ខលកក់វឹងតែម្តង៕