(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស ជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១០-១១ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៤-១៥ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៦-១៧ ដែលបានបញ្ចាប់ការសិក្សាឆ្នាំ២០១៧-២០១៨ និងឆ្នាំ២០១៨-២០១៩ កន្លងទៅឱ្យដឹងថា សាកលវិទ្យាល័យនឹងរៀបចំពិធីប្រគល់សញ្ញាបត្រ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

សូមនិស្សិតអញ្ជើញមកកាន់សាកលវិទ្យាល័យធនធានមនុស្ស ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីទទួលព័ត៌មានលម្អិត ស្តីពីការទទួលសញ្ញាបត្រ។

សូមធ្វើការទំនាក់ទំនងនៅសាកលវិទ្យាល័យធនធានមនុស្ស តាមរយៈទូរសព្ទលេខ៖ 017 850 708 / 086 241 255 / 017 807 107 / 093 807 107៕