(ភ្នំពេញ)៖ រង់ចាំយូរហើយមែនទេ លើកនេះ OPPO មិនធ្វើឱ្យការង់ចាំរបស់លោកអ្នក ខាតពេល និងឥតប្រយោជន៍នោះទេ ព្រោះ OPPO នឹងបង្ហាញជូននូវសមាសភាពពិត នៃកំពូលស្មាតហ្វូនស៊េរីថ្មី Reno2 និងស្មាតហ្វូនធុនកណ្តាល OPPO Reno2 F ច្បាស់ទែងហើយ។

ដោយប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជា បានពញាក់អារម្មណ៍អ្នកគាំទ្រ តាមរយៈការផ្តល់នូវរង្វាន់ទូរស័ព្ទដៃស៊េរីថ្មី OPPO Reno2 F ចំនួន១០គ្រឿង សម្រាប់អតិថិជនដែលបានធ្វើការ Blind Order លើស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ដែលកៀកនឹងថ្ងៃសម្ពោធផលិតផលថ្មីរបស់ខ្លួនតែម្តង។

ភាពច្នៃប្រឌិត និងសមត្ថភាពដ៏អស្ចារ្យនៃបច្ចេកវិទ្យាឈានមុន ដែលនឹងបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO រហូតធ្វើឲ្យតារាប្រុសស្រី ល្បីៗប្រចាំប្រទេសកម្ពុជា ដូចជា៖ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េតស៊ូហ្សាណា លោក Step និងលោក RavenBlaze ជាដើមនាំគ្នាបង្ហាញ អារម្មណ៍ពិតរបស់ខ្លួន ក្នុងការទាក់ទាញ Fan របស់ពួកគេឱ្យរង់ចាំទស្សនានូវអ្វីដែលថ្មី ដែលពួកគេតែងតែមានចំងល់ជុំវិញ Reno2 series នៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជា។

បើចង់ជ្រាបច្បាស់ថា នឹងមានអ្វីអស្ចារ្យអំពីស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F និង Reno 2 សូមអញ្ជើញទស្សនានូវវីដេអូខាងក្រោមនេះ៖ https://youtu.be/P35A1JQ32Co និង https://youtu.be/ddiI3FKJg8k

គួររំលឹកថា OPPO Reno2 គឺជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃទូរស័ព្ទ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបទាន់សម័យជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ ដែលមានអេក្រង់ AMOLED លាតពេញ និងកញ្ចក់ E3ការពារចំណាំងពន្លឺ កាន់តែភ្លឺ កាន់តែច្បាស់។ ផ្នែកខាងក្រោយវិញត្រូវបានរចនាយ៉ាងស្រស់ស្អាតរលើបរលោងដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រី នៅចំណុចកណ្តាល មិនតែប៉ុណ្ណោះការរចនា O-Dot ជួយការពារភាពសឹកឡេននៃកាមេរ៉ា ដោយបំពាក់សេរ៉ាមិច ងាយស្រួលក្នុងចាប់កាន់ប្រើ និងមើលទៅកាន់តែថ្លៃថ្នូរ។

OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ អាចថតវីដេអូ គ្មានរំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ថតរូបZoom បាយឆ្ងាយ និង ថតរូបបែបសខ្មៅល្អឥតចន្លោះ។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដំបូងគេបង្អស់ របស់ OPPO នេះបើយោងតាម វេបសាយ OPPO Global។

បើក្រលេកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ដល់អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។ ស្មាតហ្វូនកូនកាត់រូបនេះមាន រចនាបថ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។

ការរៀបរាប់ខាងលើ គឺពុំទាន់អស់សេចក្តី នៃលក្ខណៈពិសេសៗ របស់ OPPO Reno 2 និង Reno 2F អាស្រ័យហេតុសូមកុំភ្លេចរងចាំទស្សនា ការផ្សាយផ្ទាល់កម្មវិធីសម្ពោធផលិតផលថ្មីទាំងពីរ នៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO កម្ពុជា
https://www.facebook.com/OPPOCAMBODIA/៕