(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យ លោកឧត្ដមសេនីយ៍ឯក គីម ជុង ស៊ូ (Kim Jung Soo) មេបញ្ជាការ បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម នៅបន្ទប់សវនាការអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងអំពីការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងការពារជាតិរបស់កម្ពុជា និងក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉េ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានសំនូមពរឲ្យមិត្តកូរ៉េ ជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ដែលសង្កត់ធ្ងន់ លើការបណ្ដុះបណ្ដាលទ័ពពិសេស កងពលតូច៧០ កងពលពិសេសឆ័ត្រយោង (៩១១) និងបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម៕