(តាកែវ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ៨ឃុំ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធព្រះគន្ធកុដិ ការិយាល័យ សាលាធម្មសភា និងសមិទ្ធផលនា នានៅទីអារាមវត្តជោតិរង្សី ហៅវត្តចិញ្ចែង ស្ថិតនៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង។

អមដំណើរនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ដោយអនុប្រធាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំទាំង៨ លោក ញ៉េប លី ប្រធានក្រុមប្រឹក្សាស្រុក លោក កេត ម៉ៅ អភិបាលស្រុកសំរោង។

នាឱកាសនោះផងដែរ នាយឧត្តមសេនីយ៍បណ្ឌិតរដ្ឋមន្រ្តី បានចូលបច្ច័យកសាងវត្តចំនួន ៥,០០០ដុល្លារអាមេរិក, ឧបត្ថម្ភយុវជនកាកបាទក្រហម, កាយរឹទ្ធិ, សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនគណបក្សស្រុកចំនួន១៧៦នាក់ ក្នុងម្នាក់ៗ១០,០០០រៀល, តាជីយាយជី ៤៤នាក់ ក្នងម្នាក់ៗក្រណាត់ស១ដុំ និងថវិកា១០,០០០រៀល លោកគ្រូអ្នកគ្រូចំនួន១០៤នាក់ ក្នុងម្នាក់១៥,០០០ សាលាឃុំជើងគួន ៤,០០០,០០០ រៀល, ឧបត្ថម្ភដល់ក្លឹបយុវជនឃុំស្លា ៨០០ដុល្លារអាមេរិក, សាលាបឋមសិក្សាចិញ្ចែងចំនួន ២៩៧ ដុល្លារអាមេរិក, ជូនភូមិត្រពាំងវិហារសម្រាប់ស្តារប្រឡាយ ៤,០០០,០០០រៀល, ជូនភូមិត្រពាំងវែងសំរាប់ដាក់លូ ៥,០០០,០០០រៀល, ភូមិអញ្ចាញសម្រាប់ស្តារប្រឡាយ ១,៥០០,០០០រៀល និងចំណាយក្នុងការរៀបចំកម្មវិធី ១៦,០០០,០០០រៀល។

សរុបចំណាយគិតជាដុល្លារចំនួន ៦,០៩៧ដុល្លារអាមេរិក និងលុយខ្មែរចំនួន ១៤,៥០០,០០០រៀល គិតជាដុល្លារស្មើ ៣,៦២៥ ដុល្លារអាមេរិក
សរុបគិតជាដុល្លារស្មើ ៩,៧២២ ដុល្លារអាមេរិក និងចំណាយរៀបចំកម្មវិធី ១៦,០០០,០០០រៀល ស្មើ ៤,០០០ដុល្លារអាមេរិក។ សរុបការចំណាយទាំងអស់គិតជាដុល្លារស្មើ ១៣,៧២២ដុល្លារអាមេរិក៕