(ភ្នំពេញ)៖ បើនិយាយពីស្មាតហ្វូនដែលមានគុណភាពល្អ កាមេរ៉ាច្បាស់ អេក្រង់ធំ កម្លាំងថ្មខ្លាំងប្រើបានយូរ តម្លៃសមរម្យបំផុតនោះ គឺមានតែស្មាតហ្វូន សាមសុង ស៊េរី A ហើយអាចរកបាននៅតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ប៉ុណ្ណោះ ដែលអាចផ្តល់ជូននូវជម្រើសគ្រប់ប្រភេទបែបនេះ ជូនដល់អតិថិជន។

ជាងនេះទៅទៀត ខ្សែស្រឡាយតែមួយរបស់ខ្លួន Galaxy A30s ដែលទើបតែចេញលក់ក្នុងទីផ្សារកម្ពុជាកាលពីសប្តាហ៍មុននោះ ក៏មានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងផងដែរ។ ប៉ុន្តែសម្រាប់ស្មាតហ្វូន Galaxy A20s ដែលនឹងចេញលក់ផ្លូវការនៅពេលនេះ ក៏កាន់តែពិសេស និងអស្ចារ្យ។ និយាយមានចំណុចខ្លាំង និងចំណុចទាក់ទាញ ម្យ៉ាងម្នាក់រៀងខ្លួន។

សម្រាប់នៅពេលនេះ គឺ Samsung Galaxy A20s! ខាងក្រោមនេះ គឺជាមន្តស្នេហ៍សម្រាប់អតិថិជនរបស់ សាមសុង ដែលចង់បានស្មាតហ្វូនលំដាប់ថវិកា ឬមានតម្លៃមធ្យមទាំងអស់អាចពិចារណាបាន ក្នុងការជាវយកមកធ្វើជាម្ចាស់ដោយរីករាយ និងមានទំនុកចិត្តបំផុត។
ខាងក្រោមនេះ គុណប្រយោជន៍ដែលអ្នកប្រើប្រាស់ត្រូវការ៖ Samsung Galaxy A20s

* កាមេរ៉ាក្រោយមាន 3៖ 13 MP (F1.8) + 5 MP (F2.2) + 8 MP
* កាមេរ៉ាមុខ៖ 8 MP (F2.0)
* អេក្រង់៖ 6.5 អ៊ីញ, HD+Infinity-V,
* ល្បឿដំណើរការ៖ Octa 1.8 GHz
* មេម៉ូរី / ផ្ទុក៖ RAM 3 GB, ROM 32 GB
* ថាមពលថ្ម៖ 4,000 mAh
* បច្ចេកវិទ្យាដោះសោរ៖ ស្កេនមុខ និងស្កេនខ្ចៅដៃដើម្បីដោះសោរ
* ជម្រើស 3ពណ៌៖ ខ្មៅ, ក្រហម, បៃតង
* តម្លៃ៖ 179ដុល្លារ

មិនទាន់អស់នៅឡើយទេ! Samsung Galaxy A20s នៅមានមុខងារ និងចំណុចអស្ចារ្យជាច្រើនទៀត ដែលមិនទាន់បង្ហាញអស់! ដូច្នេះដើម្បីចង់ជ្រាបច្បាស់អំពីម៉ូឌែល Galaxy A20s ជំនាន់ចុងក្រោយនេះ សូមកុំបង្អង់យូរ ជាពិសេស បានប្រើប្រាស់មុនគេ និងលេចធ្លោជាងគេ៕

សម្រាប់ព័ត៌លម្អិត សូមអញ្ជើញមកសាកសួរដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!