(ភ្នំពេញ)៖ ហាងនំ Pezzo Pizza Cambodia នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានបើកសម្ពោធសាខាថ្មីទី៣ របស់ខ្លួន ដែលមានទីតាំងនៅក្នុងផ្សារទំនើបអូឡាំព្យាម៉ល ជាន់ទី៥ បន្ទាប់ពីការបើកលក់សាកល្បងក្រោមការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អតិថិជន។ ទន្ទឹមនឹងសម្ពោធជាផ្លូវការសាខាទី៣ ររបស់ខ្លួន Pezzo Pizza បានភ្ជាប់ជាមួយប្រម៉ូសិនពិសេសជូនអតិថិជន។

កាន់តែពិសេសអស្ចារ្យសម្រាប់អតិថិជននោះ គឺនៅប្រូម៉ូសិនបើកសាខាថ្មី រាល់ការទិញ២ចំណិត ថែមជូន ១ចំណិត ដោយឥតគិតថ្លៃ (Buy 2 Get 1 Free) ពីថ្ងៃ១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

ដោយឡែកនៅថ្ងៃបើកសម្ពោធនេះ ផ្តល់ជូនភីហ្សា Cheesy Cheese មួយចំណិត ក្នុងតម្លៃត្រឹម ៦,០០០រៀលប៉ុណ្ណោះ សម្រាប់អតិថិជន ១០០នាក់ដំបូង។

PEZZO គឺជាម៉ាកភីហ្សាចំណិតដ៏ល្បីល្បាញ មានប្រភពដើមមកពីប្រទេសសឹង្ហបុរី និងមានលក់ដល់ទៅ ១២០សាខានៅតាមបណ្តាប្រទេសផ្សេងៗ
នាំចូលដោយក្រុមហ៊ុន Star Food Enterprise Co., Ltd ហើយមកទល់បច្ចុប្បន្ន Pezzo Pizza ពង្រីកបាន៣សាខា នៅក្នុងប្រទេសកម្ពុជា។

លក្ខណៈពិសេសនៃម៉ាកផលិតផល PEZZO គឺជាទស្សនៈគំនិតអាជីវកម្មថ្មីប្លែកដែលមានលក់ភីហ្សាជាចំណិតមុនដំបូងគេបង្អស់ ឱ្យមានវត្តមានលក់នៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់គ្រឿងផ្សំរសជាតិគុណភាពខ្ពស់ និងធ្វើឡើងដោយភាពប៉ិនប្រសប់ អតិថិជនអាចទិញភីហ្សា ត្រឹមមួយចំណិត សម្រាប់ម្នាក់ឯង ឬប្រសិនបើយើងមានគ្នាច្រើន ក៏អាចកម្ម៉ង់ភីហ្សាទាំងមូលដែលមាន ៦ចំណិត និងទំហំ14inch ហើយជ្រើសរើសបាន៦ រសជាតិផ្សេងគ្នា ក្នុងតម្លៃដើម។

ភីហ្សាមានសំបកក្រាស់និងរសជាតិជាច្រើនសម្រាប់ជ្រើសរើសដែលត្រូវបានបែងចែកជា ២ប្រភេទ រួមមាន៖ ប្រភេទ Carnival មានរសជាតិ Cheesy Cheese, Hola Hawaiian, Hot Chick និង Very Veggie ចំណែកប្រភេទ Gala មានរសជាតិ Seafood Hawaiian, Meat Munchers, BBQ Chicken, Pepperoni, Supremo, Chicken Burger និងរសជាតិថ្មី Chicken Terriyaki។

សម្រាប់អ្នកចូលចិត្តឈីស កុំភ្លេចសាកភ្លក្សភីហ្សារសជាតិ Cheesy Cheese ព្រោះវាជាប្រភេទឈីស Mozzarella Cheese ដែលនាំចូលពីប្រទេសអាមេរិក ប្រកបដោយគុណភាពខ្ពស់។ នារដូវបុណ្យណូអែលខាងមុខនេះ Pezzo Pizza ក៏នឹងមានបន្ថែមរសជាតិថ្មីៗ ជាច្រើនមុខទៀត។

សាខាទាំង៣របស់ Pezzo Pizza រួមមាន៖ សាខាទី១ ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ (ជាន់ទី២), សាខាទី២ ស្ថិតនៅផ្ទះលេខ ៤៦ Biz ផ្លូវ ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងសាខាទី៣នេះ នៅក្នុងផ្សារទំនើបអូឡាំព្យាម៉ល (ជាន់ទី៥)។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ៖ http://pezzo.com.sg/about/ ឬ Facebook : Pezzo Pizza Cambodia និង Instagram: pezzopizzacambodia