(ភ្នំពេញ)៖ ជនជាតិចិនម្នាក់វង្វេងឡើងជញ្ជាំងអគារជាន់ទី២ មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ហើយបម្រុងលោតចុះមកក្រោម ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះ កើតឡើងនៅយប់ទី១១ ខែតុលា ឆ្នាំ២០១៩។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយប្រើប្រាស់កម្លាំងអន្ដរាគមន៍ ជាមួយនឹងរថយន្ដជណ្ដើរកែច្នៃ៕

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖