(ភ្នំពេញ)៖ សាលារៀនអន្តរជាតិសិង្ហបុរី (SCIA) ដែលជាម្ចាស់ឧបត្ថម្ភធំនៃពិព័រណ៍កុមារ និងគ្រួសារ លើកទី៧ សូមឱ្យមាតាបិតា និងបុត្រធីតាទាំងអស់ ចូលរួមទស្សនាស្ដង់សាលាអន្ដរជាតិសិង្ហបុរី នៅថ្ងៃទី១៩-២០ ខែតុលាខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ ដើម្បីទទួលបានសកម្មភាពលក្ខណៈអប់រំ ដែលពោរពេញដោយភាពសប្បាយរីករាយ ដោយភ្ជាប់មកជាមួយប្រធានបទថ្មីគឺ «ការស្វែងរកពិភពលោកដ៏អស្ចារ្យ»។

ក្នុងបណ្ដាសកម្មភាពសប្បាយៗ ដែលលាយជាមួយនឹងការអប់រំដល់កុមារ សាលារៀនអន្តរជាតិសិង្ហបុរី SCIA នឹងនាំមកនូវសកម្មភាពមួយចំនួនដូចជា ការធ្វើស្ពានក្រដាសដោយខ្លួនឯង គណិតវិទ្យា Koobits និងមនុស្សយន្តស្ព័រ។

តាមរយៈល្បែងកម្សាន្ដមនុស្សយន្តស្ព័រ ក្មេងៗទាំងអស់អាចស្វែងយល់ពីការបង្កើតកូដ ដែលបង្រៀនពួកគេឲ្យមានការគិត ការវិនិច្ឆ័យឲ្យបានម៉ត់ចត់ត្រឹមត្រូវ និងបង្រៀនឲ្យក្មេងៗស្គាល់ពីវេយ្យករណ៍ក្នុងការសរសេកូដ។ ចំណែកឯល្បែងកម្សាន្ដគណិតវិទ្យា Koobits គឺជាសូវែមូលដ្ឋានរបស់ប្រទេសសិង្ហបុរី (Singapore-based software tool) ដែលនឹងធ្វើឲ្យប្អូនៗកុមារ មានការចូលរួមយ៉ាងសកម្មនៅក្នុងថ្នាក់រៀន និងបង្កើននូវភាពជឿជាក់លើខ្លួនរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងដំណោះស្រាយលើបញ្ហាប្រឈមនានា។

ប្អូនៗកុមារទាំងអស់ដែលនឹងចូលរួមទស្សនាស្ដង់សាលាអន្ដរជាតិសិង្ហបុរី SCIA ក៏អាចរីករាយជាមួយ ការប្រើប្រាស់ដីឥដ្ឋដើម្បីបង្កើតចេញជារូបតុក្កតាដោយខ្លួនឯង ដោយក្នុងនោះ នឹងមានការជួយបង្ហាត់បង្ហាញពីសំណាក់លោកគ្រូ អ្នកគ្រូរបស់សាលាអន្តរជាតិសិង្ហបុរី SCIA ដោយផ្ទាល់ ដើម្បីជាគំនិតខ្លះៗសម្រាប់ពួកគេធ្វើឡើងឲ្យចេញជារូបរាង រួមទាំងសកម្មភាពលេងកម្សាន្តសប្បាយផ្សេងៗទៀតដូចជា ការលេងផ្លុំពពុះសាប៊ូ ការលេងស្ទូចត្រីដែកឆក់ជាដើម។

មិនតែប៉ុណ្ណោះ សិស្សានុសិស្សនៃសាលាអន្តរជាតិសិង្ហបុរី នឹងចូលរួមធ្វើបទបង្ហាញ ព្រមទាំងច្រៀងចម្រៀង Yellow Submarine ជាភាសាខ្មែរថា «នាវាពណ៌លឿង» របស់ក្រុម The Beatles ដើម្បីជាសារបង្ហាញពីការព្រួយបារម្ភចំពោះផែនដី។ តាមរយៈសារចម្រៀងរបស់ The Beatles បានបង្ហាញឲ្យឃើញថា ការបំពុលបរិស្ថានកំពុងតែបំភ្លេចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ ដូច្នេះហើយពួកគេចង់ប្រាប់ទៅព្រៃប្រឹក្សា និងកុមារទាំងអស់ឲ្យបានដឹង។

ក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៧ ក្នុងឆ្នាំថ្មីនេះ សាលាអន្តរជាតិសិង្ហបុរី (SCIA) នឹងមានស្ដង់ស្ថិតនៅចំកណ្ដាលនៃសាលពិព័រណ៍ និងមានទីតាំងនៅមុខឆាកតែម្ដង ដែលនឹងនាំមកនូវសកម្មភាពកម្សាន្តបែបអប់រំ ដែលសកម្មភាពទាំងនោះនឹងឆ្លុះបញ្ចាំងអំពីកម្មវិធីសិក្សាអន្តរជាតិដែលល្អផ្តាច់គេរបស់ SCIA តាមបែបវិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងពិជគណិត ដែលហៅកាត់ជាភាសាអង់គ្លេសថា STEM ក៏ដូចជាការសិក្សាពីភាពជាសហគ្រិន និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ សកម្មភាពកម្សាន្ត និងការធ្វើពិសោធន៍ដែលនឹងរៀបចំនៅស្តង់របស់សាលាអន្ដរជាតិ SCIA នឹងឆ្លុះបញ្ចាំងពីវិធីសាស្ត្ររួមឆ្ពោះទៅរកការរៀនសូត្រនៅក្នុងវិស័យទាំង៥ ដែលគ្របដណ្តប់លើការយល់ដឹង សោភ័ណវិទ្យា សីលធម៌ រាងកាយ និងសង្គម។

តាមរយៈសកម្មភាពទាំងនេះ ក្រុមគ្រួសារទាំងអស់នឹងទទួលបានបទពិសោធន៍ និងស្វែងយល់អំពីបែបបទនៃការរៀនសូត្រ ដែលមាននៅសាលាអន្តរជាតិ SCIA។ សាលាអន្តរជាតិសិង្ហបុរី SCIA មានគោលបំណងចង់បង្ហាញពីការសិក្សាបែបសប្បាយៗ ជាមួយនឹងការចង់ចាំល្អៗ៕