(ភ្នំពេញ)៖
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន Fresh News បានជួបសម្ភាស លោក រស់ គឹមសៀង អតីតប្រធានចលនាយុវជនរបស់ អតីតគណបក្សសង្រ្គោះជាតិ ដែលបានជ្រុលខ្លួនចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម។

នៅពេលនេះ លោក រស់ គឹមសៀង មានការភ្ញាក់រលឹកសារភាពទោសកំហុសដោយបកអាក្រាតអំពីផែនការក្បត់របស់លោក សម រង្ស៉ី ហើយត្រូវតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នឡើងវិញ បន្ទាប់ពីជាប់ឃុំរយៈពេល១០ថ្ងៃ។ ក្រោយពេលចេញការជាប់ឃុំនេះ លោកចាត់ទុកទង្វើរបស់ លោក សម រង្ស៉ី គឺជាការបង្កភាពវឹកវរដល់អ្នកគាំទ្រ និងប្រទេសជាតិ ព្រមទាំងបានអំពាវនាវដល់ អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិទាំងអស់ កុំឱ្យមានការចាញ់បោកឧបាយកលទុច្ចរិតបោកបញ្ឆោទរបស់ទណ្ឌិត សម រង្ស៉ី៕

សូមទស្សនាកិច្ចសម្ភាសរវាង លោក ពេជ្រ ប៊ុនសាយ និពន្ធនាយករងសារព័ត៌មាន Fresh News ជាមួយលោក រស់ គឹមសៀង ដូចតទៅ៖