(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យយកអាវរងាប្រមាណ ៤ម៉ឺនអាវ ទៅចែកជូនកងកម្លាំងប្រដាប់នៅទិសភូមិភាគទី១, ទី៤ និងទី៥។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យចែកអាវរងានេះរហូតដល់គ្រប់ ៨ម៉ឺនអាវជូនកងកម្លាំងប្រដាប់អាវុធគ្រប់ទិសដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងតាមបណ្តាកោះក្នុងដែនសមុទ្រ ដែលតែងតែងខិតខំថែរក្សាការពារសុខសន្តិភាព និងបូរណភាពទឹកដី ជាតិមាតុភូមិដោយអង់អាចក្លាហាន និងឥតងាករេ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានកងទ័ពប្រសិទ្ធនាមជាអគ្គភស្តុភារបស់កងទ័ព ដោយសម្តេចតេជោតែងតែផ្គត់ផ្គង់រាល់តម្រូវការរបស់កងទ័ពមិនដែលឱ្យខ្វះនោះឡើយទាំងសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមទាំងអាវភ្លៀង និងអាវរងាទៅតាមរដូវ៕