(ភ្នំពេញ)៖ ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩ កាន់តែខិតជិតមកដល់ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆកាខាងមុខនេះ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការនូវការចូលរួមអបអរសាទរ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំជាមួយពលរដ្ឋកម្ពុជា និងកីឡាករទូក «ង» ទាំងអស់នៅរាជធានីភ្នំពេញ។

លោកស្រីបានបង្ហើបពីគម្រោង និងសកម្មភាពដែលក្រុមហ៊ុនត្រៀមអបអរក្នុងព្រឹត្តិការណ៍នេះ ដែលមានដូចជាការដាក់តាំងបង្ហាញផលិតផលភេសជ្ជៈរបស់ខ្លួន ដែលរួមមាន៖ ស្រាបៀរកម្ពុជា ស្រាបៀរស្តោត បាលីប្លេក ( Barrley Black ), ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ, ទឹកក្រូចអាយស៍ IZE, ទឹកផ្លែឈើជូប Joop និងទឹកបរិសុទ្ធកម្ពុជា នៅក្នុងស្តង់យក្សដែលមានការតុបតែងយ៉ាងស្រស់ស្អាត សម្រាប់ផលិតផលនីមួយៗ នៅបរិវេណមុខទីធ្លាមហោស្រពកោះពេជ្រ ដើម្បីធានាផ្តល់ជូនប្រជាពលរដ្ឋ នូវភាពសប្បាយរីករាយជាមួយបទពិសោធន៍ថ្មីប្លែក ពីកម្មវិធីតាំងពិព័រណ៍ផលិតផលទាំងអស់ ខាងលើចាប់ពីម៉ោង ៩ព្រឹក ដល់១១យប់។

លើសពីនេះទៅទៀត ក្រុមហ៊ុននឹងបន្តសហការរៀបចំការប្រគុំតន្ត្រីដ៏ធំសម្បើម ជាមួយស្ថានីយទូរទស្សន៍បាយ័ន នៅលើទីតាំងដូចគ្នានឹងស្តង់ពិព័រណ៍ផលិតផល ដើម្បីបង្កើតភាពសប្បាយរីករាយឱ្យកាន់តែខ្លាំង សម្រាប់អ្នកចូលរួមអបអរពិធីបុណ្យជាតិដ៏ធំនេះ ចាប់ពីកាលបរិច្ឆេទខាងលើ ដែលក៏មានការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីម៉ោង ៨ល្ងាច រហូតដល់ម៉ោង ១២យប់ផងដែរ។

លោកស្រីក៏សូមគោរពអញ្ជើញប្រជាពលរដ្ឋកម្ពុជា និងកីឡាករទូក «ង» ខ្មែរទាំងអស់ចូលរួមទស្សនាកម្សាន្តកម្មវិធីខាងលើ ក្នុងអំឡុងពេលព្រះរាជពិធីអុំទូកទាំងបីថ្ងៃនេះ៕