(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន និងក្រុមគ្រួសារ ដែលត្រូវជាកូនបង្កើត កូនប្រសារ ចៅប្រុស ចៅស្រី បានរៀបចំពិធីបុណ្យបុណ្យគម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកឪពុក គី ឡេងភាវ និងម្តាយ ង៉ោ ជូ នាថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៩ នៅឯគេហដ្ឋានផ្ទះលេខ៧៧១ ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីបុណ្យគម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធជូនដល់លោកឪពុក និងអ្នកម្តាយ របស់ក្រុមគ្រួសារលោកមេធាវី គី តិច មានការអញ្ជើញចូលរួមពីសំណាក់សាច់ញាតិជិតឆ្ងាយ ភ្ញៀវកិត្តិយស ព្រមទាំងក្រុមមេធាវីជាច្រើននាក់៕