(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៦៨៥គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យជាង ២ពាន់គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៧៨២គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,១៣០គ្រឿង និងផាកពិន័យ១,៧៨២ករណី។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤០,៦២៥គ្រឿង រកឃើញយានយន្តល្មើស១៥,៨១៦គ្រឿង និងផាកពិន័យ១៥,៨១៦គ្រឿង៕