(ភ្នំពេញ)៖ លោកស្រី រស់ ផល្លា អគ្គនាយិការក្រុមហ៊ុន IS KROUSAR I’SKIN Co.,LTD (ម៉ាក់យាយ I’Skin ) បាននាំចូលផលិតផលថែរក្សាសម្រស់ I'Skin ពីប្រទេសថៃនាំមកចែកចាយនៅប្រទេសកម្ពុជា។

ការនាំចូលផលិតផល I’SKIN មកកម្ពុជា ដើម្បីផ្ដល់ឱកាសដល់ស្រ្ដីមេផ្ទះទាំងអស់ ងាកមកប្រកកបអាជីវកម្ម ដោយចំណាយទុនតិច និងទទួលបានចំណូលច្រើន ដោយមិនរំពឹងទាំងស្រុងទៅលើស្វាមី។

ការប្រកាសសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន I S KROUSAR I’SKIN Co.,LTD ធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្រោមការចូលរួមជាច្រើនពីសំណាក់ក្រុមគ្រួសារ I'SKIN យ៉ាងច្រើនកុះករ។

លោកស្រី រស់ ផល្លា បានថ្លែងឲ្យដឹងថា នេះជាការប្រកាសបើសម្ពោធជាផ្លូវការ របស់ក្រុមហ៊ុន I’SKIN ដែលជាផលិតផលថែរក្សាសម្រស់នាំចូល ពីប្រទេសថៃ មកចែកចាយនៅកម្ពុជា។ ការនាំចូលផលិតផលថែរក្សាសម្រស់ពី ប្រទេសមកកម្ពុជានេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់ស្រ្ដី នៅក្នុងប្រទេសកម្ពុជាទាំងអស់ អាចប្រកបអាជីវកម្ម មានប្រាក់ចំណូល និងចំណាយទុនតិចបំផុត។

លោកស្រី រស់ ផល្លា បានបន្ដថា ផលិតផល I’SKIN ជាផលិតផលផលិតឡើងនៅប្រទេសថៃ ដោយមានការត្រួតពិនិត្យច្បាស់លាស់ ពីក្រសួងសុខាភិបាលថៃ និងក្រសួងសុខាភិបាលកម្ពុជា ដោយមិនមានផលប៉ះពាល់ដល់សុខភាពស្បែក ចំពោះអ្នកប្រើប្រាស់នោះឡើយ។

លោកស្រីបន្ថែមថា «បច្ចុប្បន្នការប្រកបអាជីវកម្ម លើវិស័យអនឡាញ នៅក្នុងប្រទេសកម្ពុជា មានការល្អខ្លាំងដោយសារតែស្រ្ដីមេផ្ទះជាច្រើន មានការខ្វះខាតដើមទុនក្នុងការបើហាង ដើម្បីប្រកបអាជីវកម្ម ប៉ុន្ដែឥឡូវនេះពួកគាត់មិនចាំបាច់មានទុនច្រើន ក្នុងការប្រកបអាជីវកម្មនោះឡើយ ដោយគ្រាន់តែចំណាយទុនតិច លក់ជាមួយផលិតផល I’SKIN ទទួលបានបទពិសោធន៍ និងទទួលបានប្រាក់ចំណេញ»

លោកស្រីបន្ដថា ក្រុមហ៊ុន IS KROUSAR I’SKIN ចូលមកក្នុងប្រទេសកម្ពុជា ទើបតែបានជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្ដែសន្ទុះនៃការគាំទ្រមានច្រើន ដោយសារតែអតិថិជនជឿជាក់ខ្លាំង លើផលិផលរបស់គ្រួសារ I’SKIN ដែលជាផលិតផលមិនមានជាតិកាត់ និងព្យាបាលស្បែកមុខស្អាតបែបធម្មជាតិ»។

កញ្ញា Khun Kem ម្ចាស់រោងចក្រ OEM Premiumbrands មកពីប្រទេសថៃក៏បានបង្ហាញពី បទពិសោធន៍ខ្លះៗរបស់ខ្លួន ពីការរកចំណូលលើវិស័យអនឡាញ ដែលជាវិស័យទិញទំនិញលើ អ៊ិនធើណែតកំពុងតែពេញនិយម នាពេលបច្ចុប្បន្ននេះ។

កញ្ញា Khun Kem ក៏បានសម្ដែងការអបអរសាទរ សម្រាប់ការបើកសម្ពោធម៉ាកផលិតផល I’Skin នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ។ កញ្ញាជឿជាក់ថា ផលិតផល I’SKIN នឹងទទួលបានការគាំទ្រច្រើន។

សូមជម្រាបថា ផលិតផល I’SKIN ជាការផលិតផលនាំចូលផ្ដាច់មុខ មកប្រទេសកម្ពុជា ដោយក្រុមហ៊ុន IS KROUSAR I’SKIN Co.,LTD ដែលមានជាច្រើនដូចជា៖ ឡេលាបស្បែក, ឡេលាបមុខ, សេរ៉ូម, សាប៊ូសម្អាតផ្ទៃមុខ និងផលិតផលថែរក្សាសម្រស់ជាច្រើនមុខទៀត សុទ្ធសឹងតែមានគុណភាព និងប្រសិទ្ធភាពដោយទទួលស្គាល់ពី អ្នកប្រើប្រាស់ផ្ទាល់តែម្ដង៕