(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះគំរូប្រណិត ក្នុងគម្រោង ផាក លែន ៥៩៨ នៅថ្ងៃទី 12-13 ខែ តុលា ឆ្នាំ 2019 ជាមួយនឹងការ​ផ្តល់​ប័ណ្ណទឹក​ប្រាក់​រហូតដល់$3000 អមជាមួយការបញ្ចុះតម្លៃ 7% និង រំលស់ 100% ទៅលើគ្រប់ប្រភេទផ្ទះ គ្រប់គម្រោងផងដែរ។

គម្រោង ផាក លែន 598 ជាគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិតៗ តាមបណ្តោយផ្លូវឯកឧត្តម ជា សុផារ៉ា (ផ្លូវ 598) 5នាទី ពីរង្វង់មូលកាំកូ ជាទីតាំងកំពុងមានសក្តានុពលស្ថិតនៅជិតទីប្រជុំជន ជិតធនាគារ សាលារៀន ផ្សារទំនើបធំៗដូចជា ផ្សារជីប ម៉ុង សែនសុខ, Makro, Global House, និង AEON Sen Sok។

មិនត្រឹមតែប៉ុណ្ណោះ ផាក លែន 598 មានច្រកចេញចូលធំទូលាយ ផ្លូវខ្វាត់ខ្វែង មានក្លឹបហាត់ប្រាណទំនើបទាន់សម័យ អាងហែលទឹកដ៏ធំ សួនច្បារពណ៌បៃតង កន្លែងក្មេងលេង និង ផ្សារទំនើប ជីប ម៉ុង 598។

គម្រោងមានលំនៅឋានដូចជា វីឡាឃ្វីន វីឡាឃ្វីន អេ វីឡាភ្លោះ វីឡាកូនកាត់ និង ហ្សប ហៅស៍ ដែលត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ បែបសហសម័យ ជាមួយនឹងគុណភាពរឹងមាំ គង់វង់យូរអង្វែង។

ក្រៅ​ពី​គម្រោង​ ផាក លែន 598, ក្រុម​ហ៊ុន​ជីប ម៉ុង​ លែន​ ក៏​មាន​គម្រោង​ដទៃ​ទៀត​រួម​មាន គម្រោង​ លែន​ម៉ាក 271, លែន​ម៉ាក​ 60ម៉ែត្រ និង​ ផាក លែន​ ខុន​ដូ​ ធីខេ ដែល​សុទ្ធសឹង​តែ​ជា​គម្រោង​ប្រកប​ដោយ​ភាព​ល្អ​ប្រណិត គុណភាព​រឹងមាំ កំពុង​ដាក់​លក់​ជូន​អតិថិជន​របស់​ខ្លួន។

ជាពិសេសអតិថិជន​ ដែល​អញ្ជើញ​មក​កាន់​កម្មវិធី​ទស្សនា​ផ្ទះ​គំរួ​ដោយ​ផ្ទាល់​ នឹង​ទទួល​បាន​ប័ណ្ណ​ទឹក​ប្រាក់​រហូត​ដល់​$3,000សម្រាប់​គ្រប់​ប្រភេទ​លំនៅឋាន និង​គ្រប់​គម្រោង​ទាំង​អស់​របស់​ ជីប ម៉ុង លែន​។

កម្មវិធីទស្សនាផ្ទះគំរូនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនទាំងអស់ បានចូលរួមដើម្បីទស្សនាអំពីភាពល្អប្រណិតទាំងផ្នែកខាងក្នុង និងខាងក្រៅនៃលំនៅឋាននីមួយៗរបស់គម្រោង ជីប ម៉ុង លែន។

កម្មវិធីនេះ ក៏ជាឱកាសដ៏ពិសេសមួយ សម្រាប់អតិថិជនដែលមានបំណងចង់ធ្វើការកក់ផ្ទះក្នុងក្តីស្រមៃរបស់ខ្លួន ជាមួយនឹងការផ្តល់ជូនពិសេសៗទៀតផង។

ដូច្នេះអតិថិជនទាំងអស់អាចមកចូលរួមដោយសេរី ដើម្បីមកធ្វើការទស្សនាផ្ទះគំរូប្រណិតនីមួយៗ និង ទទួលយកការផ្តល់ជូនពិសេសៗនេះផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com ៕