(ភ្នំពេញ)៖ ស៊ីងម៉ឹង គឺជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីទូរទស្សន៍ SPlus App ថ្មីសម្រាប់ទូរស័ព្ទចល័ត ដែលដំនើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។

ថ្មីនេះៗក៍បានសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជន។

Splus គឺជាកម្មវិធីទូរស័ព្ទមួយដែលផ្តល់សេវាកម្មផ្សាយផ្ទាល់សម្រាប់ការទស្សនាទូរទស្សន៍នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ វានាំមកជូនលោកអ្នកនូវការកម្សាន្តពេញលេញដែលអនុញ្ញាតឱ្យអ្នកអាចទស្សនាប៉ុស្តិ៍ ខ្មែរ ចិន និងបរទេស ដែលកំពុងផ្សាយបន្តផ្ទាល់ផងដែរ។

ជាមួយនឹងកញ្ចប់គម្រោងចំនួនបីផ្សេងគ្នា លើការផ្តល់ជូន មានដូចជា កញ្ចប់សំរាប់ប៉ុស្តិ៍ទូរទស្សន៍ជាតិ កញ្ចប់សម្រាប់ ប៉ុស្តិ៍ទូរទស្សន៍ចិន និងកញ្ចប់សម្រាប់ ប៉ុស្តិ៍ទូរទស្សន៍បរទេស លោកអ្នកអាចជ្រើសរើសកញ្ចប់ដ៏ល្អឥតខ្ចោះណាមួយ ដែលលោកអ្នកពេញចិត្ត និងអាចចូលទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់គ្រប់ពេលវេលានិងគ្រប់ទីកន្លែងនៅលើស្មាតហ្វូនរបស់អ្នក។

SPlus ក៍មានមុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យអ្នកអាចមើលត្រលប់ទៅកម្មវិធីទូរទស្សន៍ដែលបានផ្សាយរួចហើយក្នុងរយះពេល៧ថ្ងៃ ផ្តល់ភាពងាយស្រួល សម្រាប់អ្នកដែលខកខាន មិនបានទស្សនាការផ្សាយផ្ទាល់ ។

តោះកុំភ្លេចដូនឡូតយក SPlus App ដើម្បីទស្សនាប៉ុស្តិ៍ទូរទស្សន៍ខ្មែរ ចិន និងប៉ុស្តិ៍បរទេសជាច្រើនទៀតតាមតម្រូវការជាមួយកម្រិតរូបភាព HD ច្បាស់ល្អ ។

លើសពីនេះទៀត ជាមួយនឹងផ្នែកបញ្ហាចរាចរណ៍លោកអ្នកក៍អាចចូលមើលដោយផ្ទាល់ទៅកាមេរ៉ាចរាចរណ៍ផ្សាយផ្ទាល់នៅក្នុងរាជធានីភ្នំពេញ។

អ្នកអាចធ្វើបានច្រើនជាមួយ Splus ។ តោះនៅចាំអីទៀតចុះឈ្មោះជាមួយ Splus តាមរយះក្រុមហ៊ុន Smart Axiata ដោយប្រើលេខទូរស័ព្ទរបស់អ្នក បន្ទប់មកធ្វើការភ្ជាប់កញ្ចប់សេវាកម្មណាមួយដែលអ្នកពេញចិត្ត! ទាញយកកម្មវិធី Splus ឥឡូវនេះតាម App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS រី Play Store សំរាប់ប្រព័ន្ធប្រតិបត្តិការ Android ។

សូមជ្រើសរើសកញ្ចប់ណាមួយដែលលោកអ្នកពេញចិត្តជាងគេដូចខាងក្រោម កញ្ចប់គម្រោង

Standard:

*តម្លៃសេវា ប្រចាំសប្តាហ៍ $0.99 លេខកូដចុះឈ្មោះ *9681*7#។

*តម្លៃសេវា ប្រចាំខែ $3.30 លេខកូដចុះឈ្មោះ *9681*30#

International: តម្លៃសេវា ប្រចាំសប្តាហ៍ $0.99 លេខកូដចុះឈ្មោះ *9682*7#

តម្លៃសេវា ប្រចាំខែ $3.30 លេខកូដចុះឈ្មោះ *9682*30#

Chinese: តម្លៃសេវា ប្រចាំសប្តាហ៍ $0.99 លេខកូដចុះឈ្មោះ *9683*7#

*តម្លៃសេវា ប្រចាំខែ $3.30 លេខកូដចុះឈ្មោះ *9683*30#

សម្រាប់ព័ត៌មានបន្ថែម៖ 096 666 1888 / 089 966 888 / 023 860 666 ឬសូមចូលទៅកាន់គេហទំព័ររបស់យើង https://bit.ly/2mDMcjz