(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន, ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានរៀបចំសន្និសីទសារព័ត៌មានមួយបង្ហាញអំពីលទ្ធផលនៃការបំភ្លឺអំពីកិច្ចការព្រំដែន ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីកិច្ចការព្រំដែន បន្ទាប់ពីមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។