(កំពង់ស្ពឺ)៖ កម្លាំងនគរបាលបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត ឈ្មោះ ឈឹម ម៉ារ៉ាឌី នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ១០១៩នេះ ពាក់ព័ន្ធក្នុងបទល្មើស «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

មន្ដ្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុគ្គលឈ្មោះ ឈឹម ម៉ារ៉ាឌី ត្រូវបានចាប់ខ្លួននៅស្រុកភ្នំស្រួច ហើយនៅពេលនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ ទើបបញ្ជូនបន្ដទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់តាមនីតិវិធី។

បុគ្គលឈ្មោះ ឈឹម ម៉ារ៉ាឌី ត្រូវបានលោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់ ពីបទ «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ និងទោស ដែលមានចែងក្នុងមាត្រា២៩ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕