(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥,១៥៩គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៦១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,១៣៤គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៥,៩៤០គ្រឿង រកឃើញយានយន្តល្មើស១៣,៦៨៧គ្រឿង ក្នុងនោះម៉ូតូ២២,៩៤៤គ្រឿង និងផាកពិន័យ១៣,៦៨៧គ្រឿង ក្នុងនោះម៉ូតូ១០,៣៧១គ្រឿង៕

Advertising