(កណ្ដាល)៖ កុមារពិការខ្សោយសតិបញ្ញាម្នាក់ ឈ្មោះ លក្ខិណា បានបាត់ខ្លួនចេញពីផ្ទះ នៅម្ដុំស្ពានព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។ កុមារឈ្មោះ លក្ខិណា អាយុ១២ឆ្នាំ រៀននៅសាលាកុមារពិការ នៃអង្គការ HHC ក្រុងតាខ្មៅ។

ក្រុមគ្រួសារកុមារី លក្ខិណា បានឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុ ម្តាយរបស់ក្មេងបានទៅមកយកពីសាលា ហើយពេលដល់ផ្ទះគាត់បានជិះកង់ លេងហើយក៏បាត់ដំណឹងតែម្ដង មិនដឹងជាទៅដល់ទីណា។

ក្រុមគ្រួសារបញ្ជាក់ទៀតថា លក្ខិណា មិនសូវចេះនិយាយស្តីទេ ហើយរហូតមកដល់ពេលនេះ ក្រុមគ្រួសារកំពុងមានបារម្មណ៍ណ៍យ៉ាងខ្លាំងពីសុវត្ថិភាព ហេតុនេះ បើបងប្អូនបានឃើញ សូមទំនាក់ទំនងមក លោក ស្តើង ចិន្តា ប្រធានសាលា Hands of Hope School នៃកុមារអូទីស្សឹម ខេត្តកណ្តាល ដែលមានលេខ 016 550 022 ឬ លោក ហួត ពុទ្ធី 017 351 396៕