(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានដាក់ចេញបទបញ្ជាដល់កងទ័ពទាំងអស់ ចំណុះកងពល ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ទប់ទល់និងសភាពការណ៍ ដែលបានកើតឡើងជាយថាហេតុ ពិសេសគឺត្រូវគោរពបទបញ្ជារង់ចាំបទបញ្ជា និងអនុវត្តន៍បទបញ្ជាឲ្យបានដាច់ខាត។

នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យមើលសកម្មភាពហ្វឹកហាត់ក្បាច់គុណ កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានប្រាប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវតៀមលក្ខណៈទប់ទល់រាល់សភាពការណ៍កើតឡើង ពិសេសទប់ទល់ជាមួយពួកក្បត់ជាតិទាំងក្រៅស្រុក និងក្នុងស្រុក ឲ្យតែមានការបះបោរណាមួយ គឺត្រូវកម្ទេចហើយ។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានដាក់បទបញ្ជាថា «កងទ័ពទាំងអស់ត្រូវតែគោរពបទបញ្ជា រង់ចាំបទបញ្ជា និងអនុវត្តន៍បទបញ្ជា។ ហាមកងទ័ពទាំងអស់ មិនក្បត់ឧត្តមគតិ មិនបំរើឧបាយកលខ្មាំង និងមិនចាញ់ឧបាយកលរបស់ខ្មាំងជាដាច់ខាត»

ទាក់ទងនិងសកម្មភាពហ្វឹកហាត់ក្បាច់គុណរបស់កងយោធពលខេមរភូមិន្ទ លោកមេបញ្ជាការ បានសំដែងនូវមោទនភាពសប្បាយរីករាយក្រលែង ដោយឆ្នាំកន្លងទៅៗ យើងធ្វើបានជោគជ័យ មានការកោតសរសើរពីថ្នាក់ដឹកនាំខាងលើ។

ជាមួយគ្នានោះ លោកមេបញ្ជាការ បានជំរុញឲ្យកងទព័ទាំងអស់ ត្រូវខិតខំហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទឲ្យបានស្ទាត់ បើទោះបីយើងមិនចេះទាំងអស់ ក៏យើងអាចចេះខ្លះដើម្បីជាប្រយោជន៍ ក្នុងការបំពេញការងារការពារខ្លួន និងសុខភាពរបស់យើងដែរ៕